km_tn/3jn/01/01.md

40 lines
3.7 KiB
Markdown

# ឃ្លាភ្ជាប់៖
យ៉ូហានជម្រាបសួរដល់កៃយុស។
# ព័ត៌មាន​ទូទៅ:
នេះជាសំបុត្រផ្ទាល់ខ្លួនរបស់យ៉ូហានទៅកៃយុស។ ឧទាពាក្យ «អ្នក» និង «របស់អ្នក» សំដៅទៅលើកៃយុសហើយមានលក្ខណៈឯកវចនៈ។ (សូមមើល: [[rc://*/ta/man/translate/figs-you]])
# ចាស់ទុំ
សំដៅទៅលើយ៉ូហានដែលជាសាវ័កនិងជាសិស្សរបស់ព្រះយេស៊ូ។ គាត់សំដៅទៅលើខ្លួនគាត់ថាជា «ចាស់ទុំ» ទាដោយសារគាត់មានអាយុចាស់ឬដោយសារគាត់ជាអ្នកដឹកនាំនៅក្នុងក្រុមជំនុំ។ ឈ្មោះរបស់អ្នកនិពន្ធអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់ថា: «ខ្ញុំយ៉ូហានជាអ្នកចាស់ទុំកំពុងសរសេរ» ។ (សូមមើល: [[rc://*/ta/man/translate/figs-explicit]])
# កៃយុស
គឺជាបងប្អូនរួមជំនឿរបស់លោកយ៉ូហានដែលកំពុងសរសេរសំបុត្រនេះ។ (សូមមើល: [[rc://*/ta/man/translate/translate-names]])
# ជាអ្នកដែលខ្ញុំស្រឡាញ់នៅក្នុងសេចក្តីពិត
អ្នកដែលខ្ញុំស្រឡាញ់ពិតប្រាកដមែន
# សូមឲ្យអ្នករាល់គ្នាបានចម្រុងចម្រើនក្នុងកិច្ចការទាំងអស់ ហើយមានសុខភាពល្អផង
«អ្នកអាចធ្វើបានល្អគ្រប់កិច្ចការនិងមានសុខភាពល្អ»
# ក៏ដូចជាព្រលឹងរបស់អ្នករាល់គ្នាបានចម្រុងចម្រើនដែរ
«ដូចខាងឯវិញ្ញាណដែលអ្នកមានសុខភាពល្អ»
# បងប្អូន
អ្នកដែលមានជំនឿហើយដើរតាម
# ធ្វើបន្ទាល់ពីសេចក្តីពិតរបស់អ្នក ក្នុងការដែលអ្នករាល់គ្នាដើរនៅក្នុងសេចក្តីពិតនោះ
«នេះបានប្រាប់ខ្ញុំថាអ្នកកំពុងរស់នៅស្របតាមសេចក្តីពិតរបស់ព្រះ» (សូមមើល: [[rc://*/ta/man/translate/figs-metaphor]])
# កូនរបស់ខ្ញុំ
យ៉ូហាននិយាយអំពីអ្នកដែលគាត់បានបង្រៀនឲ្យជឿលើព្រះយេស៊ូដូចជាពួកគេជាកូនរបស់គាត់។ នេះសង្កត់ធ្ងន់លើសេចក្តីស្រឡាញ់និងការយកចិត្តទុកដាក់របស់គាត់ចំពោះពួកគេ។ គាត់ផ្ទាល់ជាអ្នកនាំពួកគេទៅរកព្រះអម្ចាស់។ ការបកប្រែផ្សេងទៀត៖ «កូនខាងឯវិញ្ញាណរបស់ខ្ញុំ» (សូមមើល: [[rc://*/ta/man/translate/figs-metaphor]])