km_tn/3jn/01/01.md

3.7 KiB

ឃ្លាភ្ជាប់៖

យ៉ូហានជម្រាបសួរដល់កៃយុស។

ព័ត៌មាន​ទូទៅ:

នេះជាសំបុត្រផ្ទាល់ខ្លួនរបស់យ៉ូហានទៅកៃយុស។ ឧទាពាក្យ «អ្នក» និង «របស់អ្នក» សំដៅទៅលើកៃយុសហើយមានលក្ខណៈឯកវចនៈ។ (សូមមើល: rc://*/ta/man/translate/figs-you)

ចាស់ទុំ

សំដៅទៅលើយ៉ូហានដែលជាសាវ័កនិងជាសិស្សរបស់ព្រះយេស៊ូ។ គាត់សំដៅទៅលើខ្លួនគាត់ថាជា «ចាស់ទុំ» ទាដោយសារគាត់មានអាយុចាស់ឬដោយសារគាត់ជាអ្នកដឹកនាំនៅក្នុងក្រុមជំនុំ។ ឈ្មោះរបស់អ្នកនិពន្ធអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់ថា: «ខ្ញុំយ៉ូហានជាអ្នកចាស់ទុំកំពុងសរសេរ» ។ (សូមមើល: rc://*/ta/man/translate/figs-explicit)

កៃយុស

គឺជាបងប្អូនរួមជំនឿរបស់លោកយ៉ូហានដែលកំពុងសរសេរសំបុត្រនេះ។ (សូមមើល: rc://*/ta/man/translate/translate-names)

ជាអ្នកដែលខ្ញុំស្រឡាញ់នៅក្នុងសេចក្តីពិត

អ្នកដែលខ្ញុំស្រឡាញ់ពិតប្រាកដមែន

សូមឲ្យអ្នករាល់គ្នាបានចម្រុងចម្រើនក្នុងកិច្ចការទាំងអស់ ហើយមានសុខភាពល្អផង

«អ្នកអាចធ្វើបានល្អគ្រប់កិច្ចការនិងមានសុខភាពល្អ»

ក៏ដូចជាព្រលឹងរបស់អ្នករាល់គ្នាបានចម្រុងចម្រើនដែរ

«ដូចខាងឯវិញ្ញាណដែលអ្នកមានសុខភាពល្អ»

បងប្អូន

អ្នកដែលមានជំនឿហើយដើរតាម

ធ្វើបន្ទាល់ពីសេចក្តីពិតរបស់អ្នក ក្នុងការដែលអ្នករាល់គ្នាដើរនៅក្នុងសេចក្តីពិតនោះ

«នេះបានប្រាប់ខ្ញុំថាអ្នកកំពុងរស់នៅស្របតាមសេចក្តីពិតរបស់ព្រះ» (សូមមើល: rc://*/ta/man/translate/figs-metaphor)

កូនរបស់ខ្ញុំ

យ៉ូហាននិយាយអំពីអ្នកដែលគាត់បានបង្រៀនឲ្យជឿលើព្រះយេស៊ូដូចជាពួកគេជាកូនរបស់គាត់។ នេះសង្កត់ធ្ងន់លើសេចក្តីស្រឡាញ់និងការយកចិត្តទុកដាក់របស់គាត់ចំពោះពួកគេ។ គាត់ផ្ទាល់ជាអ្នកនាំពួកគេទៅរកព្រះអម្ចាស់។ ការបកប្រែផ្សេងទៀត៖ «កូនខាងឯវិញ្ញាណរបស់ខ្ញុំ» (សូមមើល: rc://*/ta/man/translate/figs-metaphor)