km_tn/2ki/06/30.md

3.7 KiB

ឮពាក្យរបស់ស្ត្រីនេះ

«បានឮស្ត្រីប្រាប់ពីអ្វីដែលនាង និង ស្ត្រីម្នាក់ទៀតបានធ្វើ» (សូមមើល rc://*/ta/man/translate/figs-idiom)

ស្តេចបានហែកព្រះភូសា

ស្តេចហែកសម្លៀកបំពាក់ក្រៅរបស់គាត់ដើម្បីបង្ហាញពីទុក្ខព្រួយរបស់គាត់។ ការបកប្រែផ្សេងទៀត «គាត់ហែកសម្លៀកបំពាក់របស់គាត់ដោយទុក្ខព្រួយ» (សូមមើល rc://*/ta/man/translate/translate-symaction)

ឥឡូវនេះ ស្តេចបានដើរឆ្លងកាត់ជញ្ជាំងក្រុង

ស្តេចបានដើរនៅលើកំផែងទីក្រុងនៅពេលដែលស្ត្រីនោះបានអំពាវនាវរកគាត់ 2 Kings 6:24 ។ ឥឡូវនេះស្តេចបានបន្តដើរលើ។

ស្តេចបានស្លៀកបាវ

ដោយស្លៀកបាវកាន់ទុក្ខដើម្បីបង្ហាញថា គាត់ក្រៀមក្រំណាស់ហើយតូចចិត្ត។ ការបកប្រែផ្សេងទៀត «ស្តេចបានស្លៀកបាវនៅក្រោមសម្លៀកបំពាក់ខាងក្រៅរបស់គាត់ប្រឆាំងនឹងស្បែករបស់គាត់» ឬ "គាត់បានស្លៀកបាវនៅពីក្រោមអាវរបស់គាត់ពីព្រោះគាត់តូចចិត្តណាស់" (សូមមើល rc://*/ta/man/translate/translate-symaction)

សូមព្រះអម្ចាស់ប្រព្រឹត្តចំពោះទូលបង្គំ និងលើសពីនេះទៅទៀតចុះ

ស្តេចកំពុងតែនិយាយថាគាត់សង្ឃឹមថា ព្រះនឹងដាក់ទណ្ឌកម្មគាត់ហើយថែមទាំងសម្លាប់គាត់ទៀតប្រសិនបើព្យាការីអេលីសេមិនស្លាប់ដោយសាររឿងរ៉ាវដែលបានកើតឡើងនៅក្នុងទីក្រុងសាម៉ារី។ ការបកប្រែផ្សេងទៀត «សូមឲ្យព្រះដាក់ទណ្ឌកម្មខ្ញុំហើយសម្លាប់ខ្ញុំ» (សូមមើល rc://*/ta/man/translate/figs-euphemism)

បើក្បាលរបស់លោកអេលីសេជាកូនរបស់សាផាតនៅលើក្បាលរបស់គាត់នៅថ្ងៃនេះ

នេះសំដៅទៅលើលោកអេលីសេស្លាប់ហើយជាពិសេសត្រូវគេកាត់ក្បាល។ ការបកប្រែផ្សេងទៀត «ប្រសិនបើលោកអេលីសេ ជាកូនប្រុសរបស់សាផាតមិនត្រូវបានគេកាត់ក្បាលនៅថ្ងៃនេះទេ» ឬ «ប្រសិនបើទាហានរបស់ខ្ញុំ​ មិនកាត់ក្បាលលោកអេលីសេជាកូនប្រុសរបស់សាផាតថ្ងៃនេះ»(សូមមើល rc://*/ta/man/translate/figs-explicit)