km_tn/jdg/02/20.md

32 lines
3.6 KiB
Markdown
Raw Permalink Normal View History

2021-02-16 22:16:18 +00:00
# ព្រះអម្ចាស់ព្រះពិរោធនឹងជនជាតិអ៊ីស្រាអែលយ៉ាងខ្លាំង
សេចក្តីក្រោធរបស់ព្រះអង្ចាស់គឺពណ៌នាថា ឆេះដូចជាភ្លើង។ សូមមើល ពីរបៀបដែលអ្នកបកប្រែឃ្លានេះនៅក្នុង ជំពូក ២:១៤។(សូមមើលៈ [[rc://*/ta/man/translate/figs-metaphor]])
# ប្រជាជាតិនេះបានផ្តាច់
ពាក្យ «ប្រជាជាតិ» នៅទីនេះ តំណាងឲ្យ ប្រជាជន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រជាជននេះបានកាត់ផ្តាច់» ឬ «ជនជាតិអ៊ីស្រាអែលបានកាត់ផ្តាច់»។​ (សូមមើលៈ [[rc://*/ta/man/translate/figs-metonymy]])
# ពួកបុព្វបុរស
បុព្វបុរសនៅទីនេះសំដៅលើដូនតារបស់ប្រជាជន ឬក្រុមមនុស្សណាមួយច្បាស់លាស់។​
# ពួកគេមិនស្តាប់ពាក្យរបស់យើង
«ពាក្យ» តំណាងឲ្យអ្វីដែលព្រះអម្ចាស់មានបន្ទូល។ របៀបផ្សេងទៀតនៃការបកប្រែៈ ពួកគេលែងស្តាប់បង្គាប់អ្វីដែលយើងបានបង្គាប់ដល់ពួកគេ» ឬ «ពួកគេមិនស្តាប់បង្គាប់យើងទេ»។​ (សូមមើលៈ [[rc://*/ta/man/translate/figs-metonymy]])
# ជាតិសាសន៍នានា
«ជាតិសាសន៍នានា» តំណាងឲ្យក្រុមមនុស្សដែលរស់នៅក្នុងទឹកដីកាណានមុនជនជាតិអ៊ីស្រាអែល។ (សូមមើលៈ [[rc://*/ta/man/translate/figs-metonymy]])
# ពួកគេនឹងរក្សាផ្លូវរបស់ព្រះអម្ចាស់ ហើយដើរក្នុងផ្លូវមាគា៌នោះ
វិធីដែលព្រះអម្ចាស់ចង់ឲ្យប្រជាជនរស់នៅ ឬប្រព្រឹត្តគឺនិយាយធៀបទៅនឹងផ្លូវ ឬ​មាគា៌។ មនុស្សដែលស្តាប់បង្គាប់ព្រះអម្ចាស់ គឺនិយាយសំដៅលើអ្នកដែលដើរតាមផ្លូវរបស់ព្រះអង្គ។​ (សូមមើលៈ [[rc://*/ta/man/translate/figs-metaphor]])
# ព្រះអង្គមិនប្រគល់ពួកគេទៅក្នុងកណ្តាប់ដៃរបស់លោកយ៉ូស្វេ
«ព្រះអង្គមិនអនុញ្ញាតឲ្យលោកយ៉ូស្វេយកឈ្នះលើពួកគេ»។
# មិនអនុញ្ញាតឲ្យលោកយ៉ូស្វេ
«យ៉ូស្វេ» នៅទីនេះ តំណាងឲ្យទាហានរបស់លោក។ របៀបផ្សេងទៀតនៃការបកប្រែៈ «មិនអនុញ្ញាតឲ្យលោកយ៉ូស្វេ និងទាហានរបស់លោកយ៉ូស្វេ»។ (សូមមើលៈ [[rc://*/ta/man/translate/figs-synecdoche]])