km_tn/jdg/02/20.md

3.6 KiB

ព្រះអម្ចាស់ព្រះពិរោធនឹងជនជាតិអ៊ីស្រាអែលយ៉ាងខ្លាំង

សេចក្តីក្រោធរបស់ព្រះអង្ចាស់គឺពណ៌នាថា ឆេះដូចជាភ្លើង។ សូមមើល ពីរបៀបដែលអ្នកបកប្រែឃ្លានេះនៅក្នុង ជំពូក ២:១៤។(សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ប្រជាជាតិនេះបានផ្តាច់

ពាក្យ «ប្រជាជាតិ» នៅទីនេះ តំណាងឲ្យ ប្រជាជន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រជាជននេះបានកាត់ផ្តាច់» ឬ «ជនជាតិអ៊ីស្រាអែលបានកាត់ផ្តាច់»។​ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ពួកបុព្វបុរស

បុព្វបុរសនៅទីនេះសំដៅលើដូនតារបស់ប្រជាជន ឬក្រុមមនុស្សណាមួយច្បាស់លាស់។​

ពួកគេមិនស្តាប់ពាក្យរបស់យើង

«ពាក្យ» តំណាងឲ្យអ្វីដែលព្រះអម្ចាស់មានបន្ទូល។ របៀបផ្សេងទៀតនៃការបកប្រែៈ ពួកគេលែងស្តាប់បង្គាប់អ្វីដែលយើងបានបង្គាប់ដល់ពួកគេ» ឬ «ពួកគេមិនស្តាប់បង្គាប់យើងទេ»។​ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ជាតិសាសន៍នានា

«ជាតិសាសន៍នានា» តំណាងឲ្យក្រុមមនុស្សដែលរស់នៅក្នុងទឹកដីកាណានមុនជនជាតិអ៊ីស្រាអែល។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ពួកគេនឹងរក្សាផ្លូវរបស់ព្រះអម្ចាស់ ហើយដើរក្នុងផ្លូវមាគា៌នោះ

វិធីដែលព្រះអម្ចាស់ចង់ឲ្យប្រជាជនរស់នៅ ឬប្រព្រឹត្តគឺនិយាយធៀបទៅនឹងផ្លូវ ឬ​មាគា៌។ មនុស្សដែលស្តាប់បង្គាប់ព្រះអម្ចាស់ គឺនិយាយសំដៅលើអ្នកដែលដើរតាមផ្លូវរបស់ព្រះអង្គ។​ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ព្រះអង្គមិនប្រគល់ពួកគេទៅក្នុងកណ្តាប់ដៃរបស់លោកយ៉ូស្វេ

«ព្រះអង្គមិនអនុញ្ញាតឲ្យលោកយ៉ូស្វេយកឈ្នះលើពួកគេ»។

មិនអនុញ្ញាតឲ្យលោកយ៉ូស្វេ

«យ៉ូស្វេ» នៅទីនេះ តំណាងឲ្យទាហានរបស់លោក។ របៀបផ្សេងទៀតនៃការបកប្រែៈ «មិនអនុញ្ញាតឲ្យលោកយ៉ូស្វេ និងទាហានរបស់លោកយ៉ូស្វេ»។ (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)