2.4 KiB
2.4 KiB
អំណោយ កាដូ
ពាក្យថា «អំណោយ» គឺសំដៅទៅលើអ្វីដែលគេឲ្យយើង ឬក៏អ្វីដែលយើងឲ្យគេ។ អំណោយត្រូវបានគេឲ្យដោយមិនគិតចង់បានអ្វីមកវិញទេ។
- លុយ អាហារ សំលៀកបំពាក់ ឬរបស់អ្វីផ្សេងទៀតដែលឲ្យទៅជនក្រីក្រគឺហៅថា «អំណោយ»។
- នៅក្នុងព្រះគម្ពីរ ការថ្វាយតង្វាយ ឬ យញ្ញបូជាដែលថ្វាយព្រះជាម្ចាស់ក៏រាប់ជាអំណោយដែរ។
- អំណោយនៃការសង្គ្រោះគឺជាអ្វីដែលព្រះជាម្ចាស់បានប្រទានឲ្យយើងរាល់គ្នាតាមរយះព្រះយេស៊ូ។
- នៅក្នុងគម្ពីរសម្ពន្ធមេត្រីថ្មី ពាក្យ «អំណោយ» ក៏ត្រូវបានគេប្រើសំដៅទៅលើសមត្ថភាពខាងវិញ្ញាណដ៏ពិសេសដែលព្រះជាម្ចាស់បានប្រទានដល់គ្រប់គ្រិស្តបរិស័ទទាំងអស់ដើម្បីបម្រើប្រជាជាតិ។
សេចក្តីណែនាំនៃការបកប្រែ
- ពាក្យទូទៅនៃពាក្យ «អំណោយ» អាចបកប្រែជាមួយពាក្យ ឬ ឃ្លាដែលមានន័យ «អ្វីដែលត្រូវបានផ្តល់ឲ្យ»។
- ក្នុងរបៀបដែលនណាម្នាក់មានអំណោយ ឬ ទទួលបានសមត្ថភាពពិសេសដែលមកពីព្រះ ពាក្យ «អំណោយមកពីព្រះវិញ្ញាណ» អាចបកប្រែថា «សមត្ថភាពពិសេសមកពីព្រះវិញ្ញាណដ៏វិសុទ្ធ» ឬ «ជំនាញខាងវិញ្ញាណយ៉ាងពិសេសដែលព្រះបានប្រទានឲ្យ»។