km_tw/bible/kt/eunuch.md

1.8 KiB

មហាតលិក ជនកម្រៀវ

ជាធម្មតាពាក្យនេះ «កម្រៀវ» សំដៅទៅលើបុរសម្នាក់ដែលត្រូវបានគេក្រៀវ។ ពាក្យនេះ ក្រោយមកបានក្លាយជាពាក្យទូទៅ ដើម្បីយោងទៅមន្ត្រីរដ្ឋាភិបាលណាមួយ សូម្បីតែអ្នកដែលមិនបានក្រៀវក្តី។

  • ព្រះយេស៊ូមានបន្ទូលថា ជនកម្រៀវមួយចំនួនត្រូវបានកើតក្នុងដូច្នោះ ប្រហែលជាដោយសារតែមានការខូចខាតសរីរាង្គភេទ ឬព្រោះតែមិនអាចដំណើរការបានក្នុងការរួមភេទ។ អ្នកផ្សេងទៀតបានជ្រើសរើសជីវិតជាមន្ដ្រីនៅក្នុងរបៀបរស់នៅជាភាពកម្រៀវបែបនោះ។
  • នៅក្នុងសម័យបុរាណ មហាតលិកញឹកញាប់គឺជាពួកអ្នកបម្រើស្តេចដែលត្រូវបានកំណត់ជាឆ្មាំលើស្ត្រី គឺជាអ្នកយាមដំណាក់ស្រីៗ។
  • មហាតលិកមួយចំនួនត្រូវបានជាមន្ត្រីរដ្ឋាភិបាលដែលមានសារសំខាន់ដូចជា អមាត្យអេត្យូពីដែលបានជួបសាវកភីលីពនៅវាលរហោស្ថាន។