km_tw/bible/kt/disciple.md

3.3 KiB

សិស្ស

ពាក្យថា «សិស្ស» សំដៅទៅលើមនុស្សម្នាក់ដែលបានចំណាយពេលច្រើនជាមួយនឹងគ្រូបង្រៀនម្នាក់ រៀនពីអត្តចរិត និងរសេចក្ដីបង្រៀនរបស់គ្រូនោះ។

  • អស់អ្នកដែលដើរតាមព្រះយេស៊ូ ស្តាប់សេចក្ដីបង្រៀន និងធ្វើតាមសេចក្ដីបង្រៀននោះ គឺត្រូវបានគេហៅថាជា «សិស្ស» របស់ព្រះអង្គ។
  • លោកយ៉ូហានបាទីស្ត ក៏មានសិស្សជាច្រើនដែរ។
  • កំឡុងពេលដែលព្រះយេស៊ូបានធ្វើកិច្ចការរបស់ព្រះអង្គលើផែនដីនេះ មានសិស្សជាច្រើនដើរតាមព្រះអង្គ ហើយបានឮសេចក្ដីបង្រៀនរបស់ព្រះអង្គជាច្រើន។
  • ព្រះយេស៊ូបានរើសសិស្សដប់ពីរនាក់ ដើម្បីធ្វើជាអ្នកជំនិតដើរតាមព្រះអង្គ សិស្សទាំងអស់ ត្រូវបានគេស្គាល់ថាជា «សាវក» របស់ព្រះអង្គ។
  • សាវកទាំងដប់ពីរនាក់របស់ព្រះយេស៊ូ ត្រូវបានស្គាល់ថាជា «សិស្ស» ឬ «សិស្សទាំងដប់ពីរ» របស់ព្រះអង្គ។
  • មុនពេលដែលព្រះយេស៊ូយាងទៅស្ថានសួគ៌វិញ ព្រះអង្គបានបង្គាប់ដល់ពួកសិស្សរបស់ព្រះអង្គឲ្យបង្រៀនដល់មនុស្សផ្សេងទៀត ដើម្បីឲ្យក្លាយជាសិស្សរបស់ព្រះយេស៊ូផងដែរ។
  • នណាម្នាក់ដែលបានជឿដល់ព្រះយេស៊ូ ហើយស្ដាប់តាមសេចក្ដីបង្រៀនរបស់ព្រះអង្គនោះ គេហៅអ្នកនោះថាជាសិស្សរបស់ព្រះយេស៊ូ។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «សិស្ស» អាចបកប្រែ តាមពាក្យ ឬឃ្លាមួយដែលមានន័យថា «អ្នកដើរតាម» ឬ «កូនសិស្ស» ឬ «សិស្ស» «អ្នករៀនសូត្រ» ។
  • ត្រូវប្រាកដថា ការបកប្រែពាក្យនេះ មិនគ្រាន់តែសំដៅលើកូនសិស្ស​ដែលរៀន​នៅ​ក្នុងថ្នាក់រៀន​តែប៉ុណ្ណោះទេ។
  • ការបកប្រែពាក្យនេះ គួរតែបកប្រែខុសពីការបកប្រែពាក្យ «សាវក» ដែរ។