Sun Jul 05 2020 23:07:12 GMT+0700 (SE Asia Standard Time)

This commit is contained in:
JohnVorn 2020-07-05 23:07:12 +07:00
parent 9ad2ea47a7
commit d9bb5c47c4
3 changed files with 1 additions and 36 deletions

View File

@ -1,10 +0,0 @@
[
{
"title": "ជីវិត រស់នៅ ការរស់នៅ មានជីវិត",
"body": "ពាក្យទាំងអស់នេះសំដៅលើការមានជីវិតរស់ខាងរូបកាយ។ ពាក្យទាំងនេះក៏ប្រើជាន័យធៀបសំដៅទៅលើការរស់ខាងវិញ្ញាណដែរ។ ខាងក្រោមនេះជាការពិភាក្សាអំពីអត្ថន័យ «ជីវិតខាងរូបកាយ» និង «ជីវិតខាងវិញ្ញាណ»\nសំណើរបកប្រែ\n- អាស្រ័យលើបរិបទ ពាក្យ «ជីវិត» អាចបកប្រែបានថា «ការកកើត» ឬ «មនុស្ស» ឬ «ព្រលឹង» ឬ «បទពិសោធន៍»។ \n- ពាក្យ «រស់នៅ»អាចបកប្រែថា «តាំងទីលំនៅ» ឬ «អាស័យដ្ឋានរស់នៅ» ឬ «មាន»។\n- ពាក្យ «ចុងបញ្ចប់នៃជីវិត»អាចបកប្រែថា «ពេលមនុស្សម្នាក់អស់ជីវិតរស់នៅ»។\n-ពាក្យ «រក្សាជីវិត» អាចមានន័យថា «អនុញ្ញាតឲ្យពួកគេរស់នៅបន្តទៀត» ឬ «កុំសម្លាប់ពួកគេ»។ \n- ពាក្យ «ពួកគេប្រថុយជីវិត» អាចបកប្រែថា «ពួកគេស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់» ឬ ១«ពួកគេធ្វើអ្វីមួយដែលអាចសម្លាប់ពួកគេបាន»។\n- ពេលអត្ថបទព្រះគម្ពីរលើកឡើងអំពីការរស់ខាងវិញ្ញាណ «ជីវិត» អាចបកប្រែថា «ជីវិតខាងវិញ្ញាណ» ឬ «ជីវិតអស់កល្បជានិច្ច» អាស្រ័យលើបរិបទ។\n- ទស្សនៈអំពី «ជីវិតខាងវិញ្ញាណ» អាចបកប្រែថា «ព្រះជាម្ចាស់ប្រទានជីវិតឲ្យយើងរស់នៅខាងវិញ្ញាណ» ឬ «ជីវិតថ្មីតាមរយៈព្រះវិញ្ញាណរបស់ព្រះជាម្ចាស់» ឬ «មនុស្សខាងក្នុងមានជីវិតរស់»។\n- អាស្រ័យលើបរិបទ ពាក្យ «ផ្តល់ជីវិត» អាចបកប្រែថា «ប្រទានឲ្យមានជីវិតរស់» ឬ «ប្រទានជីវិតអស់កល្បជានិច្ច» ឬ «ប្រទានឲ្យរស់នៅអស់កល្បជានិច្ច»។"
},
{
"title": "ស្តេច",
"body": "ពាក្យ«ស្តេច»សំដៅទៅលើមនុស្សម្នាក់ ដែលជាមេដឹកនាំលើគេនៅក្នុងទីក្រុង រដ្ឋ ឬប្រទេសមួយ។ - ជាធម្មតាគេជ្រើសរើសស្តេចឲ្យសោយរាជ្យ ព្រោះតែគ្រួសាររបស់លោកមានទំនាក់ទំនងជាមួួយស្តេចមុនៗ។ - ពេលស្តេចសោយទិវង្គត់ ជាទូទៅបុត្រាច្បងនឹងត្រូវសោយរាជ្យបន្ត។ -នៅសម័យបុរាណ ស្តេចមានសិទ្ធិអំណាចផ្តាច់ការទៅលើប្រជារាស្រ្ត នៅក្នុងរាជាណាចក្រនោះ។ -កម្រឃើញពាក្យ«ស្តេច»ត្រូវគេប្រើសំដៅទៅលើនរណាម្នាក់ ពុំមែនជាស្តេចពិតប្រាកដ ដូចជា«ស្តេចហេរ៉ូដ»ជាដើម នៅក្នុងគម្ពីរសម្ព័ន្ធមេត្រីថ្មី។ -នៅក្នុងព្រះគម្ពីរ ព្រះជាម្ចាស់សំដៅលើស្តេច ដែលសោយរាជ្យលើប្រជារាស្រ្តព្រះអង្គ។ -«ព្រះរាជ្យរបស់ព្រះជាម្ចាស់»សំដៅទៅលើការសោយរាជ្យរបស់ព្រះជាម្ចាស់ លើប្រជារាស្រ្តរបស់ព្រះអង្គ។ - គេហៅព្រះយេស៊ូថា «ស្តេចសាសន៍យូដា» «ស្តេចសាសន៍អ៊ីស្រាអែល» និង«ស្តេចលើអស់ទាំងស្តេច»។ -ពេលព្រះយេស៊ូយាងត្រឡប់មកវិញ ទ្រង់នឹងសោយរាជ្យជាស្តេចលើពិភពលោក។ - ពាក្យនេះក៏អាចបកប្រែថា «ប្រធានកំពូល»​ ឬ «មេដឹកនាំលើគេ» ឬ «មេដឹកនាំអធិបតេយ្យភាព»។ - ឃ្លា «ស្តេចលើអស់ទាំងស្តេច»អាចបកប្រែថា «ស្តេចដែលសោយរាជ្យលើស្តេចទាំងអស់» ឬ «មេដឹកនាំកំពូលដែលមានសិទ្ធិអំណាចលើមេដឹកនាំដទៃទៀត»។"
}
]

View File

@ -1,26 +0,0 @@
[
{
"title": "សាំយូអែល",
"body": "លោកសាំយូអែលជាព្យាការី និងជាពួកចៅហ្វាយចុងក្រោយរបស់អ៊ីស្រាអែល។ លោកបានចាក់ប្រេងអភិសេកទាំងស្តេចសូល និងស្តេចដាវីឌជាមហាក្សត្រគ្រប់គ្រងលើប្រទេសអ៊ីស្រាអែល។ - សំាយូអែលជាកូនប្រុសរបស់លោកអែលកាណា និងនាងហាណាក្នុងក្រុងរ៉ាម៉ា។ - នាងហាណាជាស្រ្តីអារ ដូច្នេះនាងក៏អធិស្ឋានអស់ពីចិត្ត សូមឲ្យព្រះជាម្ចាស់ប្រទានកូនប្រុសម្នាក់ដល់នាង។ សាំយូអែលជាចម្លើយមកពីព្រះជាម្ចាស់។ - នាងហាណាសន្យាថា បើនាងមានកូនម្នាក់ដូចនាងអធិស្ឋានមែន នោះព្រះជាម្ចាស់នឹងប្រទានកូនប្រុសម្នាក់ដល់នាង។ នាងបានទទួលចម្លើយមែន នាងនឹងថ្វាយកូនប្រុសនោះដល់ព្រះអម្ចាស់។ - ពេលសាំយូអែលនៅក្មេងនៅឡើយ នាងហាណាក៏ឲ្យសាំយូអែលមកជួយលោកអេលី ដែលជាបូជាចារ្យនៅក្នុងព្រះវិហារ តាមពាក្យសន្យារបស់នាងចំពោះព្រះជាម្ចាស់។ - ព្រះជាម្ចាស់ក៏ជ្រើសរើសសាំយូអែលឲ្យបំពេញមុខងារជាព្យាការីថ្វាយព្រះអង្គ។"
},
{
"title": "សូល (គម្ពីរសម្ព័ន្ធមេត្រីចាស់)",
"body": "លោកសូលជាជនជាតិអ៊ីស្រាអែល ដែលព្រះជាម្ចាស់បានជ្រើសរើស ឲ្យធ្វើជាស្តេចអ៊ីស្រាអែលដំបូងគេបង្អស់។\n- លោកសូលមានកម្ពស់ខ្ពស់ និងរូបរាងសង្ហា ព្រមទាំងជាទាហានមានកម្លាំងខ្លាំង។ លោកជាមនុស្សម្នាក់ ដែលអ៊ីស្រាអែលចង់បាន ឲ្យធ្វើជាស្តេចរបស់ពួកគេ។ \n- ទោះបីលោកបម្រើព្រះជាម្ចាស់តាំងពីមុនដំបូងក៏ដោយ ក៏លោកមានមោទនភាពចំពោះខ្លួនឯង និងលែងស្តាប់បង្គាប់ព្រះជាម្ចាស់។ ជាលទ្ធផល ព្រះជាម្ចាស់បានតែងតាំងស្តេចដាវីឌជំនួសស្តេចសូល និងអនុញ្ញាតឲ្យស្តេចសូលត្រូវគេសម្លាប់នៅសមរភូមិ។ \n- នៅគម្ពីរសម្ព័ន្ធមេត្រីថ្មី មានបុរសយូដាម្នាក់ឈ្មោះសូល ដែលគេស្គាល់ថា លោកប៉ូល ហើយលោកបានក្លាយជាសាវ័ករបស់ព្រះយេស៊ូគ្រិស្ត។ "
},
{
"title": "សោយរាជ្យ",
"body": "ពាក្យ «សោយរាជ្យ»មានន័យថា ដឹកនាំក្នុងនាមជាស្តេចលើប្រជាជននៅក្នុងប្រទេសមួយ ឬព្រះរាជាណាចក្រមួយ។ ការសោយរាជ្យរបស់ស្តេចមួយអង្គគឺជារយៈពេលដែលស្តេចនោះសោយរាជ្យ។\n- ពាក្យ «សោយរាជ្យ» ប្រើសំដៅទៅលើការសោយរាជ្យរបស់ព្រះជាម្ចាស់ ជាមហាក្សត្រនៅលើពិភពលោកទាំងមូល។ \n- ព្រះជាម្ចាស់អនុញ្ញាតឲ្យស្តេចនៅលើផែនដី សោយរាជ្យលើប្រទេសអ៊ីស្រាអែល ពេលពួកបដិសេធមិនព្រមចាត់ទុកព្រះជាម្ចាស់ ជាស្តេចរបស់ពួកគេ។ \n- ពេលព្រះយេស៊ូគ្រិស្តយាងត្រឡប់មកវិញ ទ្រង់នឹងសោយរាជ្យជាស្តេចលើប្រជាជាតិទាំងមូល ហើយគ្រិស្តបរិស័ទនឹងសោយរាជ្យរួមជាមួយព្រះអង្គ។ \n- ពាក្យនេះក៏អាចបកប្រែបានថា «អំណាចពេញទី» ឬ «អំណាចជាស្តេច» ឬ «គ្រប់គ្រងអំណាចជាស្តេច»។"
},
{
"title": "មរណភាព/ការស្លាប់ ស្លាប់ ដែលស្លាប់",
"body": "ពាក្យនេះប្រើសំដៅទៅលើមរណភាពទាំងខាងរូបកាយ និងវិញ្ញាណ។ ចំពោះរូបកាយវិញ សំដៅទៅលើរូបកាយរបស់មនុស្សម្នាក់ ដែលលែងរស់នៅតទៀត។ ចំពោះវិញ្ញាណវិញ សំដៅទៅលើបាបជនដែលដាច់ចេញពីព្រះជាម្ចាស់ដ៏វិសុទ្ធ ព្រោះតែអំពើបាបរបស់ពួកគេ។\nការស្នើបកប្រែ\n- ដើម្បីបកប្រែពាក្យនេះ យើងចាំបាច់ត្រូវប្រើពាក្យណា ដែលមនុស្សម្នាប្រើប្រាស់រាល់ថ្ងៃ ដោយសំដៅលើការបាត់បង់ជីវិត។ \n- នៅក្នុងភាសាខ្លះ ពាក្យ «ស្លាប់» អាចបង្ហាញថា «លែងរស់ទៀត»។ ពាក្យ «ដែលស្លាប់» អាចបកប្រែថា «លែងមានជីវិត» ឬ «លែងមានជីវិតរស់» ឬ «មិនរស់»។ \n- មានភាសាជាច្រើនប្រើន័យធៀប ដូចជាពាក្យ «ចែកស្ថាន»។ ប៉ុន្តែ នៅក្នុងព្រះគម្ពីរយើងចាំបាច់ប្រើពាក្យន័យត្រង់ ដែលគេប្រើប្រាស់រាល់ថ្ងៃ។ \n- នៅក្នុងព្រះគម្ពីរ ការរស់ និងការស្លាប់ខាងរូបកាយ តែងប្រៀបធៀបនឹង​ការស្លាប់ និងការរស់នៅខាងវិញ្ញាណ។ ជាការចាំបាច់ត្រូវបកប្រែពាក្យដូចគ្នារវាងការស្លាប់ខាងរូបកាយ និងការស្លាប់ខាងវិញ្ញាណ។ \n- នៅក្នុងភាសាខ្លះ អាចប្រើឲ្យច្បាស់ថា «ការស្លាប់ខាងវិញ្ញាណ» ទៅតាមបរិបទរបស់ពាក្យ។ អ្នកបកប្រែខ្លះថា ចាំបាច់ត្រូវបកថា «ការស្លាប់ខាងរូបកាយ» ទៅតាមបរិបទ ដែលផ្ទុយនឹងពាក្យ «ការស្លាប់ខាងវិញ្ញាណ»។\n- ពាក្យ «មនុស្សស្លាប់» ជាគុណនាមតែឈ្មោះ ដែលសំដៅទៅលើមនុស្សបានស្លាប់។ នៅក្នុងភាសាខ្លះទៀត គេបកប្រែពាក្យនេះថា «មនុស្សស្លាប់» ឬ «មនុស្សដែលបានស្លាប់»។ "
},
{
"title": "ព្រះអម្ចាស់ (ព្រះយេហូវ៉ា)",
"body": "ពាក្យ «ព្រះអម្ចាស់» ជាព្រះនាមផ្ទាល់របស់ព្រះជាម្ចាស់ ដែលបើកសម្តែងប្រាប់ម៉ូសេ ពេលទ្រង់មានព្រះបន្ទូលនៅឯភ្លើងឆេះព្រៃ។ \n- ព្រះនាម «ព្រះអម្ចាស់» មានប្រភពមកពីពាក្យ ដែលមានន័យថា «មានតាំងពីមុនមក»។\n- ពាក្យ «ព្រះអម្ចាស់» អាចមានន័យថា «យើងជា» ឬ «ខ្ញុំជា» ដែលមានន័យថា «ជាអ្វីៗទាំងអស់»។ \n- ព្រះនាមនេះបើកសម្តែងថា ព្រះជាម្ចាស់មានព្រះជន្មគង់នៅ និងបន្តគង់នៅអស់កល្បជានិច្ច។ ក៏មានន័យផងដែរថា ទ្រង់តែងមានព្រះជន្មគង់នៅបច្ចុប្បន្នកាលនេះ។ \n- នៅសម័យបុរាណ មានការបកប្រែព្រះគម្ពីរជាច្រើនប្រើពាក្យ «ព្រះអម្ចាស់» តំណាងឲ្យ «ព្រះយេហូវ៉ា»។ ប្រពៃណីនេះ ជាលទ្ធផលជាប្រវត្តិសាស្រ្តរបស់ជនជាតិយូដា ដែលខ្លាចហៅព្រះនាមរបស់ព្រះជាម្ចាស់ខុស ដូច្នេះ ពួកគេក៏ហៅព្រះនាមព្រះអង្គថា «ព្រះអម្ចាស់» គ្រប់ពេលពួកគេហៅព្រះនាមព្រះអង្គ។ នៅក្នុងការបកប្រែព្រះគម្ពីរសម័យថ្មី ពួកគេបកប្រែព្រះនាមព្រះអង្គថា «ព្រះអម្ចាស់» ជាអក្សរធំៗ ដើម្បីបង្ហាញការគោរពដល់ព្រះនាមរបស់ព្រះជាម្ចាស់ និងបង្ហាញភាពខុសគ្នាពាក្យ «ព្រះអម្ចាស់» នៅក្នុងភាសាហេប្រឺធម្មតា។ \n- នៅក្នុងULB និង UDB យើងតែងតែបកប្រែពាក្យនេះថា «ព្រះអម្ចាស់» ដែលដកស្រង់ចេញពីភាសាហេប្រឺ នៅក្នុងគម្ពីរសម្ព័ន្ធមេត្រីចាស់។ \n- ពាក្យ «ព្រះអម្ចាស់»ពុំមាននៅក្នុងភាសាដើមទេ ជាភាសាក្រិកទេ ព្រោះជាពាក្យដកស្រង់ចេញពីគម្ពីរសម្ព័ន្ធមេត្រីចាស់។"
},
{
"title": "អ៊ីស្រាអែល ជនជាតិអ៊ីស្រាអែល ប្រជាជាតិអ៊ីស្រាអែល",
"body": "ពាក្យ «អ៊ីស្រាអែល» ជាឈ្មោះដែលព្រះជាម្ចាស់ប្រទានដល់លោកយ៉ាកុប។ មានន័យថា «បោកចំបាប់ជាមួយព្រះជាម្ចាស់»។ \n- បុព្វបុរសរបស់លោកយ៉ាកុបត្រូវគេស្គាល់ថា «ប្រជាជនអ៊ីស្រាអែល» «ប្រជាជាតិអ៊ីស្រាអែល» ឬ »ជនជាតិអ៊ីសា្រអែល»។\n- ព្រះជាម្ចាស់ចងសម្ព័ន្ធមេត្រីជាមួយប្រជាជនអ៊ីស្រាអែល។ ព្រះជាម្ចាស់បានជ្រើសរើសពួកគេ។ \n- ប្រទេសអ៊ីស្រាអែលផ្សំឡើងដោយកុលសម្ព័ន្ធដប់ពីរ។\n- ក្រោយពេលស្តេចសាឡូម៉ូនសោយទិវង្គត់ ប្រទេសអ៊ីស្រាអែលត្រូវបែកជារាជាណាចក្រពីរ៖ រាជាណាចក្រខាងត្បូងឈ្មោះថា «យូដា» ចំណែកឯរាជាណាចក្រខាងជើងឈ្មោះថា «អ៊ីស្រាអែល»។ \n- ពាក្យ «អ៊ីសា្រអែល» អាចបកប្រែបានថា «ប្រជាជនអ៊ីស្រាអែល» ឬ «ប្រជាជាតិអ៊ីស្រាអែល»​ អាស្រ័យលើបរិបទ។ \n"
}
]

View File

@ -162,6 +162,7 @@
"10-17",
"10-20",
"10-22",
"10-24",
"10-25",
"10-26",
"11-title",