Sun Jul 05 2020 23:05:12 GMT+0700 (SE Asia Standard Time)

This commit is contained in:
JohnVorn 2020-07-05 23:05:12 +07:00
parent 79813dac70
commit 9ad2ea47a7
2 changed files with 0 additions and 19 deletions

View File

@ -1,18 +0,0 @@
[
{
"title": "សាំយូអែល",
"body": "លោកសាំយូអែលជាព្យាការី និងជាពួកចៅហ្វាយចុងក្រោយរបស់អ៊ីស្រាអែល។ លោកបានចាក់ប្រេងអភិសេកទាំងស្តេចសូល និងស្តេចដាវីឌជាមហាក្សត្រគ្រប់គ្រងលើប្រទេសអ៊ីស្រាអែល។ - សំាយូអែលជាកូនប្រុសរបស់លោកអែលកាណា និងនាងហាណាក្នុងក្រុងរ៉ាម៉ា។ - នាងហាណាជាស្រ្តីអារ ដូច្នេះនាងក៏អធិស្ឋានអស់ពីចិត្ត សូមឲ្យព្រះជាម្ចាស់ប្រទានកូនប្រុសម្នាក់ដល់នាង។ សាំយូអែលជាចម្លើយមកពីព្រះជាម្ចាស់។ - នាងហាណាសន្យាថា បើនាងមានកូនម្នាក់ដូចនាងអធិស្ឋានមែន នោះព្រះជាម្ចាស់នឹងប្រទានកូនប្រុសម្នាក់ដល់នាង។ នាងបានទទួលចម្លើយមែន នាងនឹងថ្វាយកូនប្រុសនោះដល់ព្រះអម្ចាស់។ - ពេលសាំយូអែលនៅក្មេងនៅឡើយ នាងហាណាក៏ឲ្យសាំយូអែលមកជួយលោកអេលី ដែលជាបូជាចារ្យនៅក្នុងព្រះវិហារ តាមពាក្យសន្យារបស់នាងចំពោះព្រះជាម្ចាស់។ - ព្រះជាម្ចាស់ក៏ជ្រើសរើសសាំយូអែលឲ្យបំពេញមុខងារជាព្យាការីថ្វាយព្រះអង្គ។"
},
{
"title": "ស្តេច",
"body": "ពាក្យ«ស្តេច»សំដៅទៅលើមនុស្សម្នាក់ ដែលជាមេដឹកនាំលើគេនៅក្នុងទីក្រុង រដ្ឋ ឬប្រទេសមួយ។\n- ជាធម្មតាគេជ្រើសរើសស្តេចឲ្យសោយរាជ្យ ព្រោះតែគ្រួសាររបស់លោកមានទំនាក់ទំនងជាមួួយស្តេចមុនៗ។ \n- ពេលស្តេចសោយទិវង្គត់ ជាទូទៅបុត្រាច្បងនឹងត្រូវសោយរាជ្យបន្ត។\n-នៅសម័យបុរាណ ស្តេចមានសិទ្ធិអំណាចផ្តាច់ការទៅលើប្រជារាស្រ្ត នៅក្នុងរាជាណាចក្រនោះ។\n-កម្រឃើញពាក្យ«ស្តេច»ត្រូវគេប្រើសំដៅទៅលើនរណាម្នាក់ ពុំមែនជាស្តេចពិតប្រាកដ ដូចជា«ស្តេចហេរ៉ូដ»ជាដើម នៅក្នុងគម្ពីរសម្ព័ន្ធមេត្រីថ្មី។\n-នៅក្នុងព្រះគម្ពីរ ព្រះជាម្ចាស់សំដៅលើស្តេច ដែលសោយរាជ្យលើប្រជារាស្រ្តព្រះអង្គ។\n-«ព្រះរាជ្យរបស់ព្រះជាម្ចាស់»សំដៅទៅលើការសោយរាជ្យរបស់ព្រះជាម្ចាស់ លើប្រជារាស្រ្តរបស់ព្រះអង្គ។ \n- គេហៅព្រះយេស៊ូថា «ស្តេចសាសន៍យូដា» «ស្តេចសាសន៍អ៊ីស្រាអែល» និង«ស្តេចលើអស់ទាំងស្តេច»។\n-ពេលព្រះយេស៊ូយាងត្រឡប់មកវិញ ទ្រង់នឹងសោយរាជ្យជាស្តេចលើពិភពលោក។\n- ពាក្យនេះក៏អាចបកប្រែថា «ប្រធានកំពូល»​ ឬ «មេដឹកនាំលើគេ» ឬ «មេដឹកនាំអធិបតេយ្យភាព»។\n- ឃ្លា «ស្តេចលើអស់ទាំងស្តេច»អាចបកប្រែថា «ស្តេចដែលសោយរាជ្យលើស្តេចទាំងអស់» ឬ «មេដឹកនាំកំពូលដែលមានសិទ្ធិអំណាចលើមេដឹកនាំដទៃទៀត»។"
},
{
"title": "ប្រជាជាតិ",
"body": "ប្រជាជាតិជាមនុស្សមួយក្រុមធំ ដែលដឹកនាំតាមទម្រង់រដ្ឋាភិបាល។ មនុស្សទាំងនោះតែងមានបុព្ធបុរសតែមួយ ហើយចេញពីមកជាតិសាសន៍ដូចគ្នា។ \n- ពាក្យ«ប្រជាជាតិ»ជាទូទៅរួមមានគំនិតនៃវប្បធម៌ល្អប្រសើរ និងព្រំដែនទឹកដី។\n- នៅក្នុងព្រះគម្ពីរ «ប្រជាជាតិ»អាចជាប្រទេសមួយ (ដូចជាប្រទេសអេស៊ីប ឬអេត្យូពី) ប៉ុន្តែជាទូទៅសំដៅទៅលើក្រុមមនុស្ស ជាពិសេសពេលប្រើជាពហុវចនៈ។ សូមពិនិត្យមើលបរិបទ។ \n- ប្រជាជាតិនៅក្នុងព្រះគម្ពីររួមមាន អ៊ីស្រាអែល ប៉ាឡេស្ទីន អាស៊ីរី បាប៊ីឡូន កាណាន រ៉ូម និងក្រិក ព្រមទាំងប្រជាជាតិជាច្រើនទៀត។\n- ជូនកាលពាក្យ«ប្រជាជាតិ»ប្រើជាន័យធៀបសំដៅទៅលើបុព្វបុរសរបស់មនុស្សមួយក្រុម។ កាលព្រះជាម្ចាស់ប្រាប់នាងរ៉េបេកាថា កូនប្រុសមិនទាន់របស់នាងឈ្មោះ«​ប្រជាជាតិ»ដែលនឹងធ្វើសង្គ្រាមនឹងគ្នា។ អាចបកប្រែថា «ស្ថាបនិករបស់ប្រជាជាតិពីរ» ឬ «បុព្វបុរសរបសមនុស្សពីរក្រុម»។\n- ពាក្យបកប្រែថា«ប្រជាជាតិ»ជួនកាលប្រើសំដៅទៅលើ«សាសន៍ដទៃ ឬ មនុស្សមិនថ្វាយបង្គំរបស់ព្រះអម្ចាស់។ ជាទូទៅ បរិបទក្នុងការប្រើប្រាស់ពាក្យនឹងបង្ហាញអត្ថន័យយ៉ាងច្បាស់។ "
},
{
"title": "កាត់ទោស ការកាត់ទោស",
"body": "ពាក្យ«កាត់ទោស» និង «ការកាត់ទោស»តែងសំដៅលើការសម្រេចចិត្តថាតើ អ្វីមួយខុសឬត្រូវ។ \n- «ការកាត់ទោសរបស់ព្រះជាម្ចាស់»តែងសំដៅទៅលើការសម្រេចព្រះទ័យនឹងផ្តន្ទាទោសអ្វីមួយ ឬនរណាម្នាក់ថាមានបាប។ \n- ការកាត់ទោសរបស់ព្រះជាម្ចាស់រួមមានការដាក់ពិន័យនរណាម្នាក់ ដែលបានប្រព្រឹត្តអំពើបាប។ \n- ពាក្យ«កាត់ទោស»អាចមានន័យថា «ផ្តន្ទាទោស»។ ព្រះជាម្ចាស់បានបង្រៀនប្រជារាស្រ្តព្រះអង្គ មិនឲ្យកាត់ទោសគ្នាតាមរបៀបនេះឡើយ។ \n- មានន័យមួយទៀតថា «វិនិច្ឆ័យរវាង» ឬ «កាត់ទោសរវាង»កាលណាត្រូវសម្រេចចិត្តថា មួយនរណាខុស មួយណាត្រូវ? ពេលឈ្លោះគ្នា។ \n- នៅក្នុងបរិបទខ្លះ «ការកាត់ទោសរបស់ព្រះជាម្ចាស់»ជាអ្វីដែលព្រះជាម្ចាស់សម្រេចព្រះទ័យថាត្រឹមត្រូវ និងយុត្តិធម៌។ វាស្រដៀងគ្នានឹងក្រឹត្យ ច្បាប់ ឬឱវាទជាដើម។​\n- «ការកាត់ទោស»អាចសំដៅលើការសមត្ថភាពសម្រេចចិត្តត្រឹមត្រូវ។ នរណាម្នាក់ខ្វះការ«កាត់ទោស»ពុំមានប្រាជ្ញាមកព្រះជាម្ចាស់ ដើម្បីសម្រេចចិត្តដោយឈ្លាសវៃ។ "
}
]

View File

@ -162,7 +162,6 @@
"10-17",
"10-20",
"10-22",
"10-24",
"10-25",
"10-26",
"11-title",