km_tw/bible/kt/holy.md

3.5 KiB

បរិសុទ្ធ និង ភាពវិសុទ្ធ

ពាក្យថា «បរិសុទ្ធ» និង «ភាពវិសុទ្ធ» សំដៅលើលក្ខណៈរបស់ព្រះជាម្ចាស់ដែលត្រូវបានកំណត់ច្បាស់ និងការញែកចេញរវាង បាប​ ហើយនិងការមិនល្អឥតខ្ចោះ។

  • ព្រះជាម្ចាស់តែមួយគត់ដែលបរិសុទ្ធ។ ទ្រង់ធ្វើឲ្យមនុស្សនិងរបស់បរិសុទ្ធ។
  • មនុស្សដែលបរិសុទ្ធសម្រាប់ព្រះជាម្ចាស់ ហើយបានញែកចេញសម្រាប់គោលបំណងនៃការបម្រើព្រះ និងនាំឲ្យគាត់មានសិរីល្អ។
  • វត្ថុមួយដែលព្រះជាម្ចាស់បានប្រកាសថាជាបរិសុទ្ធ គឺវត្ថុមួយដែលទ្រង់បានញែកចេញសម្រាប់សិរីរុងរឿងរបស់ទ្រង់ ហើយនិងសម្រាប់ប្រើ ដូចជា កន្លែងថ្វាយយញ្ញបូជាដែលប្រើក្នុងគោលបំណងថ្វាយតង្វាយដុតសម្រាប់ទ្រង់។
  • ដោយសារព្រះបរិសុទ្ធ មនុស្សមិនអាចទាក់ទងទ្រង់បានទេ លុះត្រាតែព្រះអនុញ្ញាតឲ្យពួកគេ ព្រោះពួកគេជាមនុស្សដែលស័ក្កិសម មានអំពើបាប ហើយមិនល្អឥតខ្ចោះ។
  • នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់ ព្រះជាម្ចាស់បានញែកពួកបូជាចារ្យជាបរិសុទ្ធ សម្រាប់ការបម្រើទ្រង់ជាពិសេស។ ពួកគេបានទទួលពិធីការលាងសម្អាតពីបាប ដើម្បីអាចចូលទៅកាន់ព្រះជាម្ចាស់បាន។
  • ព្រះជាម្ចាស់ក៏បានញែកទីកន្លែង និងវត្ថុដែលសម្រាប់ទ្រង់ និងអ្វីដែលបង្ហាញពីអង្គទ្រង់ជាវិសុទ្ធដែរ ដូចជាព្រះវិហាររបស់ព្រះអង្គជាដើម។

សេចក្តីណែនាំនៃការបកប្រែ

  • របៀបដើម្បីបកប្រែពាក្យ «បរិសុទ្ធ» អាចរួមទាំង «ញែកចេញសម្រាប់ព្រះ» ឬ «របស់ព្រះ» ឬ «បរិសុទ្ធមួយរយភាគរយ» ឬ «ឥតខ្ចោះមិនមានបាប» ឬ «ញែកចេញពីបាប»។
  • ឃ្លាថាថា «ធ្វើឲ្យបរិសុទ្ធ» ជាញឹកញាប់បកប្រែថា «វិសុទ្ធ» ក្នុងភាសារខ្មែរ។ វាអាចនឹងត្រូវបកប្រែថា «ញែកចេញជាបរិសុទ្ធ»។