km_tw/bible/kt/hell.md

2.5 KiB

ស្ថាននរក ឬ បឹងភ្លើង

ស្ថាននរកគឺជាកន្លែងចុងក្រោយនៃការឈឺចាប់ និងការរងទុក្ខគ្មានទីបញ្ចប់ ជាកន្លែងដែលព្រះជាម្ចាស់ដាក់ទោសមនុស្សគ្រប់គ្នាដែលបះបោរប្រឆាំងនឹងទ្រង់ ហើយបដិសេធផែនការនៃការសង្គ្រោះ តាមរយៈលះបង់របស់ព្រះយេស៊ូ។ វាក៏សំដៅទៅលើ​ «បឹងភ្លើង» ផងដែរ។

  • ស្ថាននរក គឺពណ៌នាពីកន្លែងដែលពោពេញទៅដោយភ្លើង និងក្តីឈឺចាប់។
  • សាតាំង ​និងពួកវិញ្ញាណអាក្រក់ដែលដើរតាម វានឹងបោះចូលទៅក្នុងនរក ដើម្បីទទួលទណ្ឌកម្មអស់កល្បជានិច្ច។
  • មនុស្សដែលមិនជឿលើការសុគតរបស់ព្រះយេស៊ូសម្រាប់អំពើបាបរបស់ពួកគេ និងមិនទុកចិត្តលើព្រះអង្គ ថានឹងសង្គ្រោះពួកគេ ពិតជាទទួលការដាក់ទោសអស់កល្បជានិច្ច។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យទាំងអស់នេះប្រហែលជាអាចបកប្រែខុសៗគ្នា ព្រោះពួកវាកើតឡើងក្នុងបរិបទខុសៗគ្នា។
  • ភាសាខ្លះមិនអាចប្រើពាក្យ «បឹង» ក្នុងឃ្លា «បឹងភ្លើង» បានទេ ពីព្រោះវាសំដៅទៅដល់ទឹក។
  • ពាក្យថា «ស្ថាននរក» អាចបកប្រែថា «កន្លែងនៃសេចក្តីរងទុក្ខវេទនា» ឬ «កន្លែងចុងក្រោយនៃភាពងងឹត និងសេចក្តីឈឺចាប់»។
  • ពាក្យថា «បឹងភ្លើង» អាចត្រូវបានបកប្រែជា «សមុទ្រភ្លើង» ឬ «រណ្តៅភ្លើង»។