km_tw/bible/kt/goodnews.md

2.3 KiB

ដំណឹងល្អ

ពាក្យ «ដំណឹងល្អ» នៅក្នុងន័យត្រង់មានន័យថា «ដំណឹងល្អ»​ សំដៅទៅលើសារ ឬការប្រកាសជូនដំណឹងដល់មនុស្សពីអ្វីដែលមានប្រយោជន៍ដល់ពួកគេ ហើយធ្វើឲ្យពួកគេសប្បាយចិត្ត។

  • នៅក្នុងព្រះគម្ពីរ ពាក្យនេះ សំដៅទៅលើសារអំពីសេចក្តីសង្គ្រោះរបស់ព្រះយេស៊ូសម្រាប់មនុស្សគ្រប់គ្នាតាមរយៈការសុគតរបស់ព្រះយេស៊ូនៅលើឈឺឆ្កាង។
  • ភាសាអង់គ្លេសភាគច្រើន «Gospel» ប្រែថា «ដំណឹងល្អ» ហើយវាក៏ត្រូវបានគេប្រើនៅក្នុងឃ្លាដូចជា «ដំណឹងល្អពីព្រះយេស៊ូ» «ដំណឹងល្អពីព្រះជាម្ចាស់» និង «ដំណឹងល្អនៃព្រះរាជ្យ»។

សេចក្តីណែនាំនៃការបកប្រែ

  • របៀបផ្សេងទៀតដែលអាចប្រែពាក្យនេះ អាចបូករួមជាមួយ «សារនៃដំណឹងល្អ» ឬ «ការប្រកាសដំណឹងល្អ» ឬ «សារនៃការសង្គ្រោះរបស់ព្រះ» ឬ «ការល្អដែលព្រះជាម្ចាស់បានបង្រៀន​អំពីព្រះយេស៊ូ»។
  • អាស្រ័យលើបរិបទ របៀបនៃក្នុងការបកប្រែឃ្លា «ដំណឹងល្អនៃ» ថាជា «ដំណឹងល្អ/សារអំពី» ឬ «សារដែលមកពី» ឬ «ការល្អដែលព្រះយេស៊ូប្រាប់យើងអំពី» ឬ «អ្វីដែលព្រះជាម្ចាស់ប្រាប់យើងអំពីការដែលទ្រង់សង្គ្រោះមនុស្ស»។