km_tw/bible/kt/fulfill.md

1.9 KiB

បំពេញ

ពាក្យ «បំពេញ» មានន័យថា បង្រប់ ឬសម្រេចគោលបំណងអ្វីមួយដែលយើងបានរំពឹងទុក។

  • នៅពេលទំនាយបានសម្រេច មានន័យថាព្រះជាម្ចាស់បានធ្វើឲ្យអ្វីមួយកើតឡើងសម្រាប់តាមទំនាយ។
  • បើមនុស្សបានបំពេញសេចក្តីសន្យា ឬពាក្យសម្បថ ពាក្យនេះ មានន័យថា គាត់បានធ្វើតាមការសន្យា។
  • បំពេញទំនួលខុសត្រូវមានន័យថា ធ្វើភារកិច្ចដែលបានដាក់ឲ្យ ឬតម្រូវឲ្យធ្វើ។

សេចក្តីណែនាំពីការបកប្រែ

  • អាស្រ័យលើបរិបទ «បំពេញ» អាចបកប្រែថា «សម្រេចគោលបំណង» ឬ «បង្រ្គប់» ឬ «ធ្វើឲ្យកើតឡើង» ឬ «ស្តាប់បង្គាប់» ឬ «ធ្វើ»។
  • ពាក្យថា «បានសម្រេច» ក៏អាចបកប្រែថា «បានក្លាយជាការពិតហើយ» ឬ «បានកើតឡើងហើយ» ឬ «បានសម្រេចហើយ»។
  • របៀបបកប្រែ «បំពេញ» នៅក្នុង «ការបំពេញព័ន្ធកិច្ចរបស់អ្នក» អាចជាការ «បង្គ្រប់» ឬ «ធ្វើ»

ឬ «អនុវត្ត» ឬ «ព្រះអង្គបានហៅយើងឲ្យបម្រើគ្នាទៅវិញទៅមក»។