km_tw/bible/kt/foolish.md

2.9 KiB

ល្ងីល្ងើ ល្ងង់ ភាពល្ងីល្ងើ

ពាក្យថា «ល្ងីល្ងើ» ជារើយៗ សំដៅលើមនុស្សដែលជ្រើសរើសខុស ជាពិសេសគឺការជ្រើសរើសមិនស្តាប់បង្គាប់។ ពាក្យថា «ល្ងង់» ពិពណ៌នាអំពីបុគ្គលម្នាក់ ឬអាកប្បកិរិយាបុគ្គលម្នាក់ដែលគ្មានប្រាជ្ញា។

  • ក្នុងព្រះគម្ពីរ ពាក្យថា «ល្ងីល្ងើ» ជាទូទៅសំដៅទៅលើមនុស្សម្នាក់ដែលមិនជឿ ឬមិនស្ដាប់បង្គាប់ព្រះ។ ជារឿយៗនេះគឺផ្ទុយពីមនុស្សមានឆ្លាត ដែលទុកចិត្ត ហើយគោរពតាមព្រះ។
  • នៅក្នុងទំនុកតម្តើង ស្តេចដាវីឌបានពណ៌នាអំពីមនុស្សល្ងីល្ងើ ជាមនុស្សម្នាក់ដែលមិនជឿលើព្រះ មិនទទួលស្គាល់ពីភស្តុតាងរបស់ព្រះជាម្ចាស់ ក្នុងការបង្កើតរបស់ព្រះអង្គទេ។
  • ក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ កណ្ឌគម្ពីរសុភាសិតក៏ផ្ដល់ការពិពណ៌នាជាច្រើនអំពីអ្វីដែលមនុស្សល្ងីល្ងើ ឬពីភាពល្ងីល្ងើដែលមនុស្សមាន។
  • ពាក្យ «ភាពល្ងីល្ងើ» សំដៅទៅលើសកម្មភាព ដែលគ្មានប្រាជ្ញា ពីព្រោះវាប្រឆាំងជាមួយព្រះហឫទ័យរបស់ព្រះ។ ជាញឹកញាប់ ភាពល្ងីល្ងើក៏រួមបញ្ចូលអត្ថន័យនៃអ្វីដ៏ទៃៗទៀតដែលគួរឲ្យអស់សំណើច ឬក៏អាចជាគ្រោះថ្នាក់ផងដែរ។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «ល្ងីល្ងើ» អាចប្រែថា «មនុស្សល្ងីល្ងើ» ឬ «មនុស្សមិនឆ្លាត» ឬ «មនុស្សល្ងង់ខ្លៅ» ឬ «មនុស្សអាក្រក់»។
  • របៀបក្នុងការបកប្រែ «ល្ងីល្ងើ» អាចបូករួមជាមួយ «ខ្វះការយល់ដឹង» ឬ «មិនឈ្លាសវៃ» ឬ «ល្ងង់ខ្លៅ»។