km_tw/bible/kt/fellowship.md

2.4 KiB

មិត្តភាព ការប្រកប

ជាទូទៅពាក្យថា «មិត្តភាព» សំដៅទៅលើការប្រាស្រ័យទាក់ទងមិត្តភាព រវាងសមាជិកក្រុមមនុស្សដែលចែករំលែកចំណាប់អារម្មណ៍ និងបទពិសោធន៍ស្រដៀងគ្នា។

  • នៅក្នុងព្រះគម្ពីរពាក្យថា «មិត្តភាព» សំដៅទៅលើសាមគ្គីភាពរបស់អ្នកជឿនៅក្នុងព្រះគ្រិស្ត។
  • ការប្រកបជាគ្រិស្តបរិស័ទគឺជាទំនាក់ទំនងរួមគ្នា ដែលអ្នកជឿមានជាមួយគ្នាតាមរយៈទំនាក់ទំនងរបស់ពួកគេជាមួយព្រះគ្រិស្ត និងព្រះវិញ្ញាណដ៏វិសុទ្ធ។
  • គ្រិស្តបរិស័ទនៅសម័យដើមបានសម្តែងពីការប្រកបរបស់ពួកគេ តាមរយៈការស្តាប់ការបង្រៀននៃព្រះបន្ទូលរបស់ព្រះ និងការអធិស្ឋានជាមួយគ្នាតាមរយៈការចែករំលែកទ្រព្យសម្បត្តិរបស់ពួកគេ និងការបរិភោគអាហារជាមួយគ្នា។
  • គ្រិស្តបរិស័ទក៏មានទំនាក់ទំនងជាមួយព្រះ តាមរយៈជំនឿលើព្រះយេស៊ូ និងការសុគតរបស់ព្រះអង្គនៅលើឈើឆ្កាង ដែលបានបំផ្លាញរនាំងរវាងព្រះជាម្ចាស់ និងមនុស្ស។

សេចក្តីណែនាំនៃការបកប្រែ

  • របៀបនៃការបកប្រែ «ការប្រកប» អាចបូករួមជាមួយ «ការចែករំលែកជាមួយគ្នា» ឬ «ទំនាក់ទំនង» ឬ «ភាពជាដៃគូ» ឬ «សហគមន៍គ្រិស្តបរិស័ទ»។