km_tw/bible/kt/fear.md

2.9 KiB

ភ័យខ្លាច ការភ័យខ្លាច កោតខ្លាចព្រះអម្ចាស់

ពាក្យ «ភ័យខ្លាច» និង «ការភ័យខ្លាច» សំដៅលើអារម្មណ៍ដែលមិនល្អ នៅពេលមាននរណាម្នាក់បង្កឲ្យមានគ្រោះថ្នាក់ដល់ខ្លួនឯង ឬអ្នកដទៃ។

  • ពាក្យថា «ភ័យខ្លាច»ក៏អាចសំដៅទៅលើការគោរពដ៏ជ្រាលជ្រៅចំពោះមនុស្សដែលមានអំណាច។
  • ឃ្លាថា «កោតខ្លាចព្រះជាម្ចាស់» ទាក់ទងនឹងពាក្យ «ការកោតខ្លាចដល់ព្រះ» និង «ការកោតខ្លាចព្រះអម្ចាស់» សំដៅទៅលើការគោរពព្រះយ៉ាងជ្រាលជ្រៅ និងការបង្ហាញការគោរពដោយស្ដាប់បង្គាប់ទ្រង់។ ការភ័យខ្លាចនេះ ត្រូវបានជម្រុញដោយដឹងថា ព្រះជាបរិសុទ្ធ ហើយស្អប់អំពើបាប។
  • ព្រះគម្ពីរបង្រៀនថា អ្នកណាដែលកោតខ្លាចដល់ព្រះជាម្ចាស់នឹងមានប្រាជ្ញា។

សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យលើបរិបទ «ភ័យខ្លាច» អាចបកប្រែថា «កោតខ្លាច» ឬ «គោរពយ៉ាងខ្លាំង» ឬ «គោរពយ៉ាងជ្រាលជ្រៅ» ឬ «កោតស្ញប់ស្ញែង»។
  • ពាក្យថា «ការភ័យខ្លាច» អាចត្រូវបានបកប្រែថា «ភ័យញាប់ញ័រ» ឬ «ខ្លាច» ឬ «គួរឲ្យខ្លាច»។
  • ប្រយោគ «សេចក្ដី​ស្ញែង‌ខ្លាចរបស់​ព្រះ‌យេហូវ៉ា ក៏​មក​គ្រប​សង្កត់​លើ​ពួកគេ» អាចបកប្រែថា «រំពេចនោះ ពួកគេមានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំង ហើយគោរពដល់ព្រះជាម្ចាស់» ឬ «ភ្លាមនោះ ពួកគេទាំងអស់គ្នាមានការអស្ចារ្យ ហើយកោតខ្លាចដល់ព្រះជាខ្លាំង» ឬ​ «បន្ទាប់មក ពួកគេមានការភ័យខ្លាចជាខ្លាំងនៅចំពោះព្រះជាម្ចាស់។