km_tw/bible/kt/favor.md

3.1 KiB

ប្រោសប្រណី ដែលសម្ដែងសេចក្ដីយល់ព្រម អនុគ្រោះនិយម

ពាក្យ «ប្រោសប្រណី» សំដៅទៅលើការធ្វើអ្វីមួយ ដើម្បីផ្តល់ប្រយោជន៍ដល់អ្នកដែលត្រូវបានគេចាត់ទុកយ៉ាងច្បាស់ក្នុងចិត្តគួរនឹងទទួល។ អ្វីមួយដែលជា «អំណោយផល» អ្វីៗដែលជាក់លាក់ ការយល់ព្រម ឬក៏មានប្រយោជន៍។

  • ពាក្យថា «អនុគ្រោះនិយម» មានន័យថាធ្វើសកម្មភាពល្អ ចំពោះមនុស្សមួយចំនួន ប៉ុន្តែ មិនមែនដល់គ្រប់អ្នកដទៃទេ។ ជាញឹកញាប់ អនុគ្រោះនិយម នេះមានន័យថាការប្រព្រឹត្ដល្អចំពោះមនុស្សមួយចំនួនតែប៉ុណ្ណោះ ប៉ុន្តែ មិនមែនអ្នកផ្សេងៗទៀតទេ។ គឺបង្ហាញទៅដល់មនុស្សដែលជាអ្នកមាន ឬត្រូវបានគេពិចារណាយ៉ាងល្អិតល្អន់។
  • ព្រះយេស៊ូបានធំឡើងទៅជា «ជា​ទី​គាប់​ព្រះ‌ហឫទ័យ​» ដល់ព្រះជាម្ចាស់ និងគាប់ចិត្តដល់មនុស្សផង។ នេះមានន័យថា មានមនុស្សជាច្រើនបានយល់ព្រមពីចរិតលក្ខណៈ និងអាកប្បកិរិយារបស់ព្រះអង្គ។
  • ពាក្យថា «ស្វែងរកការពេញចិត្ត» មានន័យថាបុគ្គលម្នាក់ត្រូវបានយល់ព្រមពីអ្នកដទៃរួចហើយ។
  • នៅពេលដែលស្តេចបង្ហាញការគាប់ព្រះទ័យដល់នរណាម្នាក់ ជារឿយៗ មានន័យថា ទ្រង់គាប់ព្រះហឫទ័យចំពោះសំណើរបស់បុគ្គលនោះ ហើយស្តេចនឹងប្រទានដល់បុគ្គលនោះដែរ។

សេចក្តីណែនាំនាំការបកប្រែ

  • របៀបមួយទៀត ដើម្បីបកប្រែពាក្យ «ប្រោសប្រណី» អាចបូករួមជាមួយ «ព្រះពរ» ឬ «អត្ថប្រយោជន៍»។
  • «ឆ្នាំនៃការប្រោសប្រាណរបស់ព្រះជាម្ចាស់» អាចបកប្រែថា «ឆ្នាំនៃការប្រោសប្រណីរបស់ព្រះជាម្ចាស់»។