km_tw/bible/kt/falsegod.md

3.6 KiB

ព្រះក្លែងក្លាយ ព្រះសាសន៍ដទៃ ព្រះ ទេពធិតា

ព្រះក្លែងក្លាយគឺជាអ្វីដែលមនុស្សថ្វាយបង្គំជំនួសឲ្យថ្វាយបង្គំព្រះពិតតែមួយ។ ពាក្យថា «ទេពធិតា» សំដៅទៅព្រះក្លែងក្លាយតែជាស្រី្ត។

  • ព្រះក្លែងក្លាយ ឬ ទេពធិតាមិនមែនជាព្រះទេ ព្រះជាម្ចាស់តែមួយគត់គឺជាព្រះពិត។
  • ពេលខ្លះ មនុស្សធ្វើវត្ថុទៅជារូបព្រះ ដើម្បីថ្វាយបង្គំ និងជានិមិត្តរូបនៃព្រះក្លែងក្លាយរបស់ពួកគេ។
  • នៅក្នុងព្រះគម្ពីរ រាស្ដ្ររបស់ព្រះជាម្ចាស់ ជារឿយៗបានបែរចេញពីការស្ដាប់បង្គាប់របស់ព្រះអង្គទៅថ្វាយបង្គំព្រះក្លែងក្លាយទាំងឡាយវិញ។
  • អារក្សជាញឹកញាប់បញ្ឆោតមនុស្សឲ្យជឿថាព្រះក្លែងក្លាយ និងរូបព្រះដែលពួកគេថ្វាយបង្គំមានអំណាចពិតមែន។
  • ព្រះបាល និង ព្រះ‌ដាកុនព្រមទាំង​ព្រះ​ម៉ូឡុក គឺជាព្រះបីអង្គក្នុងចំណោមព្រះក្លែងក្លាយដទៃទៀត ដែលមនុស្សនៅក្នុងសម័យព្រះគម្ពីរថ្វាយបង្គំ។
  • ព្រះនាងអាសេរ៉ា និងព្រះនាងឌីអាន ពីរអង្គនេះ ដែលប្រជាជននៅក្នុងសម័យបុរាណគោរពបូជា។

សេចក្តីណែនាំនៃការបកប្រែ

  • មានពាក្យជាច្រើនសម្រាប់ពាក្យថា «ព្រះ» ​ឬ «ព្រះក្លែងក្លាយ» នៅក្នុងភាសា ឬនៅក្នុងភាសាជិតខាង។
  • ពាក្យថា «រូបព្រះ» អាចត្រូវបានប្រើ ដើម្បីសំដៅទៅលើព្រះក្លែងក្លាយ។
  • នៅក្នុងភាសាអង់គ្លេស អក្សតូច «ព្រះ» ត្រូវបានប្រើសំដៅទៅលើព្រះក្លែងក្លាយ ហើយអក្សរធំ គឺត្រូវបានប្រើសំដៅទៅលើព្រះពិតតែមួយគត់។ នៅក្នុងភាសាផ្សេងក៏ធ្វើបែបនេះដែរ។
  • ជម្រើសមួយទៀត អាចប្រើក្នុងន័យមួយផ្សេងទៀតទាំងស្រុង ដើម្បីសំដៅទៅលើព្រះក្លែងក្លាយ។
  • នៅក្នុងភាសាខ្លះ អាចបន្ថែមពាក្យ ដើម្បីបញ្ជាក់ ថាព្រះក្លែងក្លាយ គឺត្រូវ​បានពណ៌នាជាព្រះប្រុស ឬស្រីតែម្តង។