km_tw/bible/kt/faithless.md

13 lines
1.9 KiB
Markdown

# គ្មានជំនឿ និង ភាពគ្មានជំនឿ
ពាក្យថា «គ្មានជំនឿ» មានន័យថា មិនមានជំនឿ ឬមិនជឿ។
* ពាក្យនេះ ត្រូវបានគេប្រើ ដើម្បីពណ៌នាអំពីមនុស្សដែលមិនជឿលើព្រះ ដែលត្រូវបានគេមើលឃើញដោយអំពើអសីលធម៌ដែលពួកគេបានធ្វើ។
* ព្យាការីយេរេមាបានចោទប្រកាន់ជនជាតិអ៊ីស្រាអែលថាជាមនុស្សគ្មានជំនឿ ហើយនិងមិនស្ដាប់បង្គាប់តាមព្រះជាម្ចាស់។
* ពួកគេគោរពបូជារូបព្រះទៅវិញ ហើយធ្វើតាមទំនៀមទម្លាប់នៃក្រុមមនុស្សដែលមិនគោរពប្រណិប័តន៍ព្រះ ឬស្ដាប់បង្គាប់ព្រះឡើយ។
## សេចក្តីណែនាំនៃការបកប្រែ
* អាស្រ័យលើបរិបទ ពាក្យថា «គ្មានជំនឿ» អាចត្រូវបានបកប្រែថា «គ្មានភាពស្មោះត្រង់» ឬ «គ្មានជំនឿ» ឬ «មិនស្តាប់បង្គាប់ព្រះជាម្ចាស់» ឬ «មិនជឿ»។
* ពាក្យថា «ភាពគ្មានជំនឿ» អាចបកប្រែបានផងដែរថា​ «គ្មានជំនឿ» ឬ «ភាពគ្មានជំនឿ» ឬ «បះបោរប្រឆាំងជាមួយព្រះជាម្ចាស់»។