km_tw/bible/kt/faithful.md

2.7 KiB

ស្មោះត្រង់ ភាពស្មោះត្រង់

ដើម្បីមាន «ភាពស្មោះត្រង់» ចំពោះព្រះជាម្ចាស់មានន័យថា ត្រូវរស់នៅស្របតាមសេចក្ដីបង្រៀនរបស់ព្រះជានិច្ច។ មានន័យថា ស្មោះត្រង់នឹងទ្រង់ដោយការគោរពចំពោះព្រះអង្គ។ ស្ថានភាព ​ឬស្ថានការនៃការស្មោះត្រង់នោះគឺជា «ភាពស្មោះត្រង់»។

  • មនុស្សដែលស្មោះត្រង់អាចទុកចិត្តបានជានិច្ច ក្នុងការរក្សាការសន្យារបស់គាត់ ហើយតែងតែបំពេញការទទួលខុសត្រូវរបស់គាត់ចំពោះអ្នកដទៃ។
  • មនុស្សស្មោះត្រង់ ចេះស៊ូទ្រាំក្នុងកិច្ចការភារកិច្ច សូម្បីតែពេលវាវែង ហើយមានការពិបាកក៏ដោយ។
  • ភាពស្មោះត្រង់ចំពោះព្រះ គឺជាការប្រព្រឹត្ដស្របតាមការធ្វើអ្វីដែលព្រះចង់ឲ្យយើងធ្វើ។

សេចក្តីណែនាំនៃការបកប្រែ

  • នៅក្នុងបរិបទជាច្រើន «ស្មោះត្រង់» អាចត្រូវបានបកប្រែថា «ភក្តីភាព» ឬ «ឧទ្ទិសខ្លួនថ្វាយ» ឬ «ដែលទុកចិត្តបាន»។
  • នៅក្នុងបរិបទផ្សេងទៀត «ស្មោះត្រង់» អាចត្រូវបានបកប្រែជា ពាក្យ ឬជាឃ្លាដែលមានន័យថា «បន្តក្នុងការជឿ» ឬ អត់ធ្មត់ក្នុងការជឿ និងការស្តាប់បង្គាប់ព្រះជាម្ចាស់»។
  • របៀបមួយដែល «ភាពស្មោះត្រង់»​ អាចបកប្រែគឺបូករួមជាមួយនឹង «ការអត់ធ្មត់នៅក្នុងជំនឿ»​ ឬ «ភក្តីភាព» ឬ «ភាពអាចទុកចិត្តបាន» ឬ «ការជឿ និងការស្តាប់បង្គាប់»។