km_tw/bible/kt/exhort.md

2.6 KiB

ដាស់តឿន ការដាស់តឿន

ពាក្យថា «ដាស់តឿន» មានន័យថា លើកទឹកចិត្ដយ៉ាងខ្លាំង និងជំរុញឲ្យអ្នកណាម្នាក់ឲ្យធ្វើអ្វីដែលត្រឹមត្រូវ។ ការលើកទឹកចិត្តបែបនេះត្រូវបានហៅថា «ការដាស់តឿន»។

  • គោលបំណងនៃការដាស់តឿន គឺដើម្បីបញ្ចុះបញ្ចូលអ្នកដទៃឲ្យជៀសវាងពីអំពើបាប ហើយធ្វើតាមព្រះហឫទ័យរបស់ព្រះជាអម្ចាស់វិញ។
  • ព្រះគម្ពីរសម្ពន្ធមេត្រីថ្មី បានបង្រៀន គ្រិស្តបរិស័ទឲ្យដាស់តឿនគ្នាទៅវិញទៅមកដោយសេចក្តីស្រឡាញ់ មិនមែនដោយការបង្ខំ ឬក៏ដោយគំរោះគំរើយឡើយ។

សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យលើបរិបទ «ដាស់តឿន» អាចប្រែផងដែរថា «ជំរុញយ៉ាងខ្លាំង» ឬ «បញ្ចុះបញ្ចូល» ឬ «ណែនាំ»។
  • សូមប្រាកដថា ការបកប្រែពាក្យនេះ មិនមែនមានន័យថា អ្នកដាស់តឿនខឹងនោះទេ។ ពាក្យនេះ អាចនាំទៅរកការដាស់តឿនខ្លាំងៗ ហើយម៉ឺងម៉ាត់ ប៉ុន្តែ មិនសំដៅទៅលើសំដីខឹងឡើយ។
  • ​នៅក្នុងបរិបទភាគច្រើន ពាក្យថា «ដាស់តឿ​ន» អាចប្រែក្នុងន័យផ្សេងខុសពី «លើកទឹកចិត្ត» ដែលមានន័យថា ជំរុញចិត្ត ធ្វើឲ្យមានទឹកចិត្តឡើងវិញ ឬ លួងលោមនរណាម្នាក់។
  • ជាទូទៅ ពាក្យនេះ យើងអាចប្រើក្នុងការបកប្រែខុសពី «រំលឹក» ផងដែរ ដែលមាននឹងថា ព្រមាន ឬកែតម្រង់នរណាម្នាក់ចំពោះឥរិយាបថខុសឆ្គងរបស់គាត់។