km_tw/bible/kt/exalt.md

2.3 KiB

លើកតម្កើង ការលើកតម្កើង

លើកតម្កើងគឺការសរសើរ និងគោរពចំពោះនរណាម្នាក់។ វាក៏អាចមានន័យផងដែរថា លើកនរណាម្នាក់ឡើងនៅក្នុងឋានៈខ្ពស់។

  • នៅក្នុងព្រះគម្ពីរពាក្យថា «លើកតម្កើង» ត្រូវបានប្រើច្រើនបំផុតដើម្បីលើកតម្កើងព្រះ។
  • នៅពេលមនុស្សណាម្នាក់លើកតម្កើងខ្លួនឯង វាមានន័យថាគាត់កំពុងគិតអំពីខ្លួនឯងដោយមោទនភាព និងអំនួត ឬវាយឫក។

សេចក្តីណែនាំនៃការបកប្រែ

  • របៀបនៃការបកប្រែពាក្យ «លើកតម្កើង» អាចបូករួមជាមួយនឹង «លើកតម្កើងយ៉ាងខ្ពស់» ឬ «គោរពកោតខ្លាចជាខ្លាំង» ឬ «លើកតម្កើង» ឬ «និយាយកោតសរសើរ»។
  • នៅក្នុងបរិបទខ្លះ អាចបកប្រែតាមពាក្យ ឬឃ្លាដែលមានន័យថា «លើកតម្កើងនៅដំណែងដ៏ខ្ពស់» ឬ «ផ្តល់កិត្តិយសយ៉ាងខ្លាំងចំពោះ» ឬ «មានមោទនភាពក្នុងការនិយាយពីអ្នកនោះ»។
  • «កុំតម្កើងខ្លួនឯងឡើយ» អាចបកប្រែផងដែរថា «កុុំអួតពីខ្លួនឯងខ្ពស់ពេក» ឬ «កុំអួតពីខ្លួនឯងឡើយ»។
  • «អស់អ្នកដែលតម្កើងខ្លួនឯង» ​អាចបកប្រែផងដែរថា «អស់អ្នកដែលគិត អួតពីខ្លួនរបស់ពួូកគេ» ឬ «អស់អ្នកដែលមានអំនួតអំពីខ្លួនរបស់ពួកគេ»។