km_tw/bible/kt/evil.md

14 lines
2.3 KiB
Markdown

# អាក្រក់ កំណាច ភាពឃោឃៅ
ពាក្យថា «អាក្រក់» និង «កំណាច» ពាក្យទាំងពីរសំដៅទៅលើអ្វីដែលផ្ទុយនឹងចរិកលក្ខណៈ និងឆន្ទៈដ៏បរិសុទ្ធរបស់ព្រះ។
* ពេលដែល «អាក្រក់» ពណ៌នាពីចរិកលក្ខណៈរបស់មនុស្ស «កំណាច» អាចសំដៅទៅលើឥរិយាបថរបស់អ្នកនោះ។ ទោះយ៉ាងណាក្តី ទាំងពីរមានភាពស្រដៀងគ្នាខ្លាំងណាស់។
* ពាក្យថា «ភាពឃោឃៅ» សំដៅទៅលើសកម្មភាពរបស់មនុស្ស នៅពេលដែលពួកគេប្រព្រឹត្តអំពើឃោឃៅ។
* លទ្ធផលនៃអំពើអាក្រក់បានបង្ហាញយ៉ាងច្បាស់ក្នុងរបៀបដែលមនុស្សប្រព្រឹត្តអាក្រក់ជាមួយអ្នកដទៃដោយការសម្លាប់ ការលួច ការនិយាយបង្កាច់បង្ខូច ឬការឃោរឃៅ និងគ្មានធម៌មេត្តា។
## សេចក្តីណែនាំនៃការបកប្រែ
* អាស្រ័យលើបរិបទ ពាក្យថា «អាក្រក់» និង «កំណាច» អាចបកប្រែផងដែរថា «មិនល្អ» ឬ «ពេញដោយអំពើបាប»​ឬ «អសីលធម៌»។
* របៀបមួយទៀតនៃការបកប្រែពាក្យទាំងនេះ អាចបូករួមជាមួយ «ការមិនល្អ» ឬ «មិនសុចរិត»​ឬ «អសីលធម៌»។
* សូមឲ្យប្រាកដថា ពាក្យ ឬឃ្លាដែលប្រើដើម្បីបកប្រែពាក្យទាំងនេះសមស្របជាមួយនឹងបរិបទដែលធម្មជាតិនៅក្នុងភាសាតំបន់។