km_tw/bible/kt/ephod.md

2.0 KiB

អាវអេផូដ

អេផូដគឺជាសម្លៀកបំពាក់ដូចជាក្រណាត់អាវអៀមដែលពួកបូជាចារ្យជនជាតិអ៊ីស្រាអែលពាក់។ វាមានពីរផ្នែកផ្នែកខាងមុខ និងខាងក្រោយ ដែលត្រូវបានគេភ្ជាប់ជាមួយគ្នានៅស្មា ហើយចងនៅជុំវិញចង្កេះជាមួយនឹងខ្សែក្រវ៉ាត់ក្រណាត់មួយ។

  • អាវអេផូដមួយប្រភេទត្រូវបានធ្វើឡើងពីក្រណាត់ធម្មតា ហើយត្រូវបានស្លៀកពាក់ដោយពួកបូជាចារ្យធម្មតា។
  • អាវអេផូដដែលមហាបូជាចារ្យស្លៀកពាក់ត្រូវបានគេដេរតាក់តែងពិសេសដោយមាសមានពណ៌ខៀវ ពណ៌ស្វាយ និងសរសៃសូត្រក្រហម។
  • ផ្នែកដើមទ្រូងរបស់មហាបូជាចារ្យបានភ្ជាប់ទៅនឹងអេផូដខាងមុខ។ នៅខាងក្រោយផ្នែកដើមទ្រូងត្រូវបានដាក់យូរីម និងធូមមីមដែលជាថ្មប្រើ ដើម្បីសួរពីព្រះហឫទ័យព្រះដែលមាននៅក្នុងរឿងខ្លះៗ។
  • ចៅហ្វាយគេឌានបានប្រព្រឹត្ដដោយល្ងីល្ងើដោយធ្វើអេផូដពីមាស ហើយបានក្លាយទៅជាអ្វីដែលជនជាតិអ៊ីស្រាអែលគោរពបូជា ដូចជារូបព្រះ។