km_tw/bible/kt/dominion.md

1.9 KiB

ការគ្រប់គ្រង

ពាក្យថា «ការគ្រប់គ្រង» នេះសំដៅទៅលើអំណាច ការត្រួតត្រា អំណាចនៃការគ្រប់គ្រងលើមនុស្ស ឬសិទ្ធិអំណាចលើមនុស្ស និងសត្វ ឬ ដីធ្លីជាដើម។

  • គេនិយាយថា ព្រះយេស៊ូគ្រិស្តមានអំណាចគ្រប់គ្រងលើផែនដីទាំងមូល ព្រះអង្គជាព្យាការី បូជាចារ្យ និងជាមហាក្សត្រ។
  • រីឯការគ្រប់គ្រងរបស់សាតាំងវិញ បានរងបរាជ័យជារៀងរហូតដោយការសុគតរបស់ព្រះយេស៊ូគ្រិស្តទនៅលើឈើឆ្កាង។
  • នៅគ្រានៃការបង្កើតនោះ ព្រះជាម្ចាស់បានមានព្រះបន្ទូលថា មនុស្សត្រូវមានអំណាចលើត្រី លើបក្សាបក្សី និងលើអ្វីៗដែលព្រះអង្គបានបង្កើតនៅលើផែនដីទាំងអស់។

សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យទៅលើបរិបទ របៀបផ្សេងទៀតនៃការបកប្រែពាក្យនេះ អាចបូករួមទាង «សិទ្ធិអំណាច» ឬ «អំណាច» ឬ «ការត្រួតត្រា»។
  • ឃ្លាថា «មានអំណាចគ្រប់គ្រងលើ» អាចបកប្រែថា «ត្រួតត្រាពីលើ» ឬ «គ្រប់គ្រង»។