km_tw/bible/kt/discipline.md

14 lines
3.0 KiB
Markdown

# វិន័យ ការលត់ដំខ្លួនឯង
ពាក្យថា «វិន័យ» សំដៅទៅលើការបង្ហាត់មនុស្ស ដើម្បីឲ្យគោរពតាម គោលការណ៍ណែនាំទាំងឡាយអំពីអាកប្បកិរិយាខាងផ្នែកសីលធម៌។
* ឪពុកម្តាយដាក់វិន័យដល់កូនៗរបស់ពួកគេដោយផ្តល់ការណែនាំ និងតម្រង់ទិសផ្នែកសីលធម៌ដល់ពួកគេ ហើយបង្រៀនពួកគេស្ដាប់បង្គាប់។
* ដូចគ្នានេះដែរ ព្រះជាម្ចាស់បានដាក់វិន័យដល់បុត្រធីតារបស់ព្រះអង្គ ដើម្បីជួយឲ្យពួកគេបង្កើតនូវផលផ្លែល្អខាងព្រះវិញ្ញាណនៅក្នុងជីវិតរបស់ពួកគេ ដូចជា សេចក្តីអំណរ សេចក្ដីស្រឡាញ់ ហើយនឹងសេចក្ដីអត់ធ្មត់ជាដើម។
* ការដាក់វិន័យគឺទាក់ទងទៅនឹងសេចក្តីណែនាំអំពីរបៀបរស់នៅ ដើម្បីឲ្យបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយវាក៏ដូចគ្នាដែរនឹងការដាក់ទោសទៅលើឥរិយាបទដែលប្រឆាំងនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់។
* ការលត់ដំខ្លួនឯងនោះគឺជាដំណើរការនៃការអនុវត្តតាមក្រមសីលធម៌ នឹងគោលការណ៍​ខាងព្រលឹងវិញ្ញាណក្នុងជីវិត​របស់ខ្លួនផ្ទាល់។
## សេចក្តីណែនាំនៃការបកប្រែ
* អាស្រ័យលើបរិបទ ពាក្យថា «ការដាក់វិន័យ» អាចបកប្រែថា «ហ្វឹកហ្វឺន និងណែនាំ» ឬ «គោលការណ៍ខាងក្រមសីលធម៌»​ ឬ «ការដាក់ទោសចំពោះការប្រព្រឹត្តខុស» ។
* «ការដាក់វិន័យ» ជានាម អាចបកប្រែថា «ការហ្វ្ឹកហ្វឺនផ្នែកក្រមសីលធម៌» ឬ «ការដាក់ទណ្ឌកម្ម» ឬ «ការកែរតម្រូវផ្នែកក្រមសីលធម៌» ឬ «ការណែនាំ និងការបង្ហាត់បង្ហាញអំពីក្រមសីលធម៌»។