km_tw/bible/kt/deacon.md

2.3 KiB

​អ្នក​ជំនួយ អ្នកបម្រើ

​អ្នក​ជំនួយគឺជាអ្នកបម្រើការនៅតាមព្រះវិហារក្នុងស្រុក ជួយដល់អ្នកជឿ និងតម្រូវការចាំបាច់ ដូចជាអាហារ និងថវិកា។

  • ពាក្យថា « ​អ្នក​ជំនួយ» នេះត្រូវបានដកយកចេញពីភាសាក្រិក ដែលមានន័យថា «អ្នកបំរើព្រះ» ឬក៏ «ពន្ធ័ការី»។
  • កាលសម័យគ្រិស្តបរិស័ទដំបូង ងារជាអ្នកបម្រើនេះត្រូវបានកំណត់ជាយ៉ាងល្អ ហើយគឺត្រូវធ្វើជាអ្នកបម្រើក្នុងព្រះវិហារទាំងមូល។
  • ជាឧទាហរណ៍ ក្នុងព្រះគម្ពីសម្ពន្ធមេត្រីថ្មី ​អ្នក​ជំនួយនឹងទទួលការខុសត្រូវទៅលើលុយកាក់ ឬអាហារ ដែលអ្នកមានជំនឿទាំងឡាយតែងបាននាំយកមកនោះ គាត់ត្រូវមើលការចែករំលែកលុយកាក់នោះ ឲ្យបានស្មើៗគ្នា ដើម្បីឲ្យដល់ស្រីមេម៉ាយៗក្នុងចំណោមពួកគេ។
  • ពាក្យថា « អ្នក​ជំនួយ» នេះក៏អាចបកប្រែបានដែរថា ដូចជា «​ព័ន្ធការីរបស់ក្រុមជំនុំ» ឬ «អ្នកធ្វើការក្នុងព្រះវិហារ» ឬ «អ្នកបម្រើនៅក្នុងព្រះវិហារ» ឬ ឃ្លាផ្សេងទៀតពីមនុស្សដែលបានតែងតាំងជាផ្លូវការ ដើម្បីនឹងសម្រេចកិច្ចការជាក់លាក់ណាមួយដែលមានផល់ប្រយោជន៍ដល់សហគមន៍គ្រិស្តបរិស័ទតាមតំបន់។