km_tw/bible/kt/cross.md

2.1 KiB

ឈើឆ្កាង

នៅសម័យព្រះគម្ពីរ ឈើឆ្កាងជាឈើដែលគេបញ្ឍរដាំជើងទៅនឹងដី ជាមួយនឹងឆ្នឹមឈើផ្អែកភ្ជាប់ នៅជិតចុង។

  • នៅក្នុងសម័យអាណាចក្ររ៉ូម រដ្ឋាភិបាលរ៉ូមអាចសម្លាប់ឧក្រិដ្ឋជនដោយចង ឬបោះដែកគោលលើពួកគេ ហើយឆ្កាង ព្រមទាំងទុកពួកគេចោលរហូតដល់ស្លាប់។
  • ព្រះយេស៊ូត្រូវគេចោទប្រកាន់មិនពិតពីបទឧក្រិដ្ឋ ដែលព្រះអង្គមិនបានធ្វើ ហើយពួករ៉ូមបានសម្លាប់ព្រះអង្គនៅលើឈើឆ្កាង។
  • សូមចាំថា ការនេះខុសពីពាក្យកិរិយាសព្ទ «ឆ្លង»​ ដែលមានន័យថា ដើរឆ្លងទៅម្ខាងទៀតដូចជាឆ្លងទន្លេ ឬបឹងជាដើម។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យនេះ អាចប្រែ ដោយប្រើពាក្យនៅក្នុងគោលដៅ ដែលសំដៅលើ ទម្រង់បែបឈើឆ្កាង។
  • សូមពិចារណាពីការពណ៌នាឈើឆ្កាង ដែលពេលខ្លះមនុស្សត្រូវគេសម្លាប់ ដោយការប្រើឃ្លាដូចជា «ប្រហារជីវិត» ឬ «ដើមឈើនៃសេចក្តីស្លាប់»។
  • សូមពិចារណា ពីរបៀបនៃការបកប្រែពាក្យនេះ នៅក្នុងការបកប្រែព្រះគម្ពីរផងដែរ នៅតាមតំបន់ ឬ ភាសាជាតិ។