km_tw/bible/kt/covenant.md

4.3 KiB

សម្ពន្ធមេត្រី

សម្ពន្ធ‌មេត្រី​ គឺជាការយល់ព្រមរវាងភាគីពីរ គឺរវាងម្នាក់ ឬពីរភាគីត្រូវបំពេញជាផ្លូវការ។

  • សម្ពន្ធ‌មេត្រី​អាចធ្វើឡើងរវាងបុគ្គលម្នាក់ៗ ឬ រវាងក្រុមមនុស្ស ឬ រវាងព្រះជាម្ចាស់ និងមនុស្ស។
  • នៅពេលនរណាម្នាក់ធ្វើសម្ពន្ធ‌មេត្រី​ជាមួយគ្នាទៅវិញទៅមក ពួកគេសន្យាថា ពួកគេនឹងធ្វើអ្វីមួយ ហើយក៏ត្រូវតែធ្វើវាដែរ។
  • ឧទារណ៍ពីការធ្វើកិច្ចព្រមព្រៀងរវាងមនុស្ស បូករួមទាំងព្រមព្រៀងអាពាហ៍ពិពាហ៍ កិច្ចព្រមព្រៀងធុរកិច្ច និងកិច្ចព្រមព្រៀងរវាងប្រទេសនឹងប្រទេស។
  • នៅក្នុងព្រះគម្ពីរទាំងមូល ព្រះជាម្ចាស់បានធ្វើកិច្ចព្រមព្រៀងមួយចំនួនជាមួយប្រជារាស្រ្តរបស់ព្រះអង្គ។
  • នៅក្នុងសម្ពន្ធ‌មេត្រី​ខ្លះ ព្រះជាម្ចាស់បានសន្យាថា នឹងធ្វើឲ្យបានសម្រេចនៅក្នុងចំណែករបស់ព្រះអង្គដោយគ្មានលក្ខខណ្ឌ។ ឧទាហរណ៍ នៅពេលព្រះជាម្ចាស់ធ្វើសម្ពន្ធ‌មេត្រី​ជាមួយមនុស្ស ព្រះអង្គសន្យាថា ផែនដីនឹងមិនត្រូវបំផ្លាញដោយសារទឹកជំនន់ម្តងទៀតទេ នៅសេចក្តីសន្យានេះ គ្មានលក្ខខណ្ឌអ្វីសម្រាប់មនុស្សត្រូវបំពេញឡើយ។
  • សម្ពន្ធ‌មេត្រី​មួយទៀត ព្រះជាម្ចាស់បានសន្យាថា ព្រះអង្គនឹងធ្វើតាមសន្យា ប្រសិនបើ មនុស្សស្តាប់បង្គាប់ព្រះអង្គ និងធ្វើបំពេញចំណែកនៃសម្ពន្ធ‌មេត្រី​របស់ពួកគេ។

សេចក្តីណែនាំនាំការបកប្រែ

  • អាស្រ័យលើបរិបទ របៀបនៃការប្រែពាក្យនេះ អាចប្រែបូករួមជាមួយ «ចំណងនៃសម្ពន្ធ‌មេត្រី​» ឬ «ការប្តេជ្ញាជាផ្លូវការ» ឬ «ការសន្យា» ឬ «ការចុះកិច្ចសន្យា»។
  • នៅក្នុងភាសាខ្លះ អាចមានពាក្យផ្សេងសម្រាប់សម្ពន្ធ‌មេត្រី​នេះ អាស្រ័យលើបរិបទ ថាតើភាគីមួយ ឬពីរភាគីធ្វើកិច្ចសន្យា ពួកគេត្រូវធ្វើតាមកិច្ចសន្យានោះ។ ប្រសិនបើ សម្ពន្ធ‌មេត្រី​តែម្ខាង ខាងប្រែថា «សន្យា»​ ឬ «សម្បថ»។
  • សូមឲ្យប្រាកដថា ការបកប្រែពាក្យនេះ មិនដូចជាការធ្វើឲ្យមានកិច្ចសន្យា។ នៅក្នុងសម្ពន្ធ‌មេត្រី​រវាងព្រះជាម្ចាស់ និងមនុស្សទាំងអស់ ព្រះជាម្ចាស់គឺជាអ្នកចាប់ផ្តើមសម្ពន្ធ‌មេត្រី​។