km_tw/bible/kt/confess.md

15 lines
2.8 KiB
Markdown

# សារភាព ការសារភាព
សារភាពមានន័យថា ទទួលស្គាល់ ឬអះអាងថា អ្វីមួយជាការពិត។ «ការសារភាព» គឺជាសេចក្ដីថ្លែងការណ៍ ឬ ការទទួលស្គាល់អ្វីមួយថាជាសេចក្តីពិត។
* ពាក្យថា «សារភាព» អាចសំដៅលើការប្រកាសសេចក្តីពិតអំពីព្រះជាម្ចាស់យ៉ាងក្លាហាន។ វាអាចសំដៅផងដែរចំពោះការទទួលស្គាល់ថា យើងមានបាប។
* ព្រះគម្ពីរបានចែងថា បើមនុស្សសារភាពបាបរបស់ពួកគេចំពោះព្រះ ព្រះអង្គនឹងអត់ទោសដល់ពួកគេ។
* សាវកយ៉ាកុបបានសរសេរនៅក្នុងសំបុត្ររបស់គាត់ថា នៅពេលអ្នកជឿសារភាពបាបរបស់ពួកគេដល់គ្នាទៅវិញទៅមក នោះនឹងនាំការប្រោសឲ្យជាខាងវិញ្ញាណ។
* សាវកប៉ូលបានសរសេរទៅកាន់អ្នកស្រុកភីលីពថា នៅថ្ងៃមួយ មនុស្សគ្រប់គ្នានឹងសារភាព ឬប្រកាសថា ព្រះយេស៊ូជាព្រះអម្ចាស់។
* លោកប៉ូលមានប្រសាសន៍ផងដែរថា ប្រសិនបើ មនុស្សសារភាពថា ព្រះយេស៊ូជាព្រះអម្ចាស់ ហើយជឿថា ព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យរស់ពីស្លាប់ឡើងវិញ ពួកគេនឹងបានសង្គ្រោះ។
## សេចក្តីណែនាំនៃការបកប្រែ
* អាស្រ័យលើបរិបទ វិធីនៃការបកប្រែពាក្យ «សារភាព» អាចបូករួមជាមួយ «ព្រមទទួលកំហុស» ឬ «ធ្វើបន្ទាល់» ឬ «ប្រកាស» ឬ «ទទួលស្គាល់» ឬ «យល់ព្រម»។
* មានវិធីបកប្រែផ្សេងគ្នា «ការសារភាព» អាចប្រែថា «ការប្រកាស» ឬ «ការធ្វើទីបន្ទាល់» ឬ «ការអះអាងអំពីអ្វីដែលយើងជឿ» ឬ «ការទទូលស្គាល់បាប»។