km_tw/bible/kt/condemn.md

2.0 KiB

កាត់ទោស ការកាត់ទោស

ពាក្យថា «កាត់ទោស» ឬ «ការកាត់ទោស» សំដៅលើការកាត់ទោសនរណាម្នាក់ចំពោះការធ្វើអ្វីមួយដែលមិនត្រឹមត្រូវ។

  • ជាញឹកញាប់ពាក្យថា «កាត់ទោស» បូករួមជាមួយនឹងការដាក់ទោសអ្នកនោះ សម្រាប់អ្វីដែលពួកគេបានធ្វើខុស។
  • ជួនកាល «កាត់ទោស» មានន័យថា ការចោទប្រកាន់មិនពិតចំពោះនរណាម្នាក់ ឬ ថ្កោលទោសនរណាម្នាក់យ៉ាងខ្លាំង។
  • ពាក្យថា «ការកាត់ទោស» សំដៅលើ ការប្រព្រឹត្តនៃការថ្កោលទោស ឬ ចោទប្រកាន់នរណាម្នាក់។

សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យលើបរិបទ ពាក្យនេះអាចប្រែថា «ចោទប្រកាន់យ៉ាងខ្លាំង» ឬ «រិះគន់មិនត្រឹមត្រូវ»។
  • ឃ្លាថា «ថ្កោលទោសគាត់» អាចត្រូវបានបកប្រែថា «ចោទប្រកាន់ថាគាត់គឺជាមនុស្សមានទោស» ឬ «ប្រកាសថា គាត់ត្រូវទទួលទោសដោយសារបាបរបស់គាត់»។
  • ពាក្យថា «ការកាត់ទោស» អាចត្រូវបានបកប្រែថា «ចោទប្រកាន់យ៉ាងខ្លាំង» ឬ «ប្រកាសថាមានកំហុស» ឬ «ការដាក់ទោសកំហុស»។