km_tw/bible/kt/compassion.md

2.9 KiB

សេចក្ដីមេត្ដា សេចក្តីមេត្តាករុណា

ពាក្យថា «សេចក្តីមេត្តា» សំដៅលើអារម្មណ៍នៃការបារម្ភចំពោះមនុស្ស ជាពិសេស ចំពោះអស់អ្នកដែលកំពុងរងការឈឺចាប់។ រីឯមនុស្សដែលមាន «សេចក្ដីមេត្តាករុណា» សំដៅទៅលើមនុស្សដែលយកចិត្តទុកដាក់ និងជួយដល់អ្នកដទៃ។

  • ពាក្យថា «សេចក្តីមេត្តា» ជាទូទៅបូករួមទាំង ការយកចិត្តទុកដាក់ជាមួយមនុស្សដែលខ្វះខាត ព្រមទាំងធ្វើសកម្មភាពជួយពួកគេផងដែរ។
  • ព្រះគម្ពីរចែងថា ព្រះជាម្ចាស់មានព្រះហឫទ័យមេត្តាករុណា មានន័យថា ព្រះអង្គពេញដោយសេចក្តីស្រឡាញ់ និងព្រះគុណ។
  • នៅក្នុងសំបុត្ររបស់លោកប៉ូលសរសេរទៅក្រុងកូឡុស គាត់ប្រាប់ពួកគេថា «ចូរបំពាក់ខ្លួនរបស់ពួកគេដោយសេចក្តីមេត្តា»។ គាត់បានបង្គាប់ដល់ពួកគេឲ្យយកចិត្តទុកដាក់មនុស្ស និងមានភាពសកម្មក្នុងការជួយដល់អ្នកដទៃដែលខ្វះខាត។

សេចក្តីណែនាំនៃការបកប្រែ

  • ន័យត្រង់នៃពាក្យ «សេចក្តីមេត្តា» គឺ «ចិត្តក្ដួលមេត្តា»។ នេះគឺជាឃ្លាដេលមានន័យថា «សេចក្តីមេត្តា» ឬ «អាណិត»។ នៅភាសាផ្សេងអាចមានឃ្លារបស់គេផ្ទាល់ដែលមានន័យបែបនេះ។
  • វិធីនៃការបកប្រែ «សេចក្តីមេត្តា» អាចបូករួមជាមួយ «ការយកចិត្តទុកដាក់យ៉ាងខ្លាំង» ឬ «ជួយដោយសេចក្តីមេត្តា»។
  • ពាក្យថា «សេចក្តីមេត្តាករុណា» អាចប្រែផងដែរថា «ការយកចិត្តទុកដាក់ជួយ»​ ឬ «ស្រឡាញ់យ៉ាងខ្លាំង និងពេញដោយសេចក្តីមេត្តា»។