km_tw/bible/kt/command.md

2.3 KiB

បញ្ជា ពាក្យបញ្ជា ក្រឹត្យវិន័យ

ពាក្យថា «បង្គាប់» មានន័យថា បង្គាប់នរណាម្នាក់ឲ្យធ្វើអ្វីមួយ។ «បញ្ជា» ឬ «ក្រឹត្យវិន័យ» គឺជាដីអ្វីមួយដែលមនុស្សបង្គាប់ឲ្យធ្វើ។

  • ទោះបីជា ពាក្យនេះមានន័យដូចគ្នាក៏ដោយ «ក្រឹត្យវិន័យ» ជាញឹកញាប់សំដៅលើសេចក្តីបង្គាប់របស់ព្រះជាម្ចាស់ច្បាស់លាស់ ផ្លូវការ និងស្ថិតស្ថេរ ដូចជា «ក្រឹត្យវិន័យដប់ប្រការ»។
  • សេចក្តីបង្គាប់អាចជាវិជ្ជមាន ដូចជា «ស្តាប់បង្គាប់ឳពុកម្តាយ» ឬ អវិជ្ជមាន «កុំលួចឲ្យសោះ»។
  • «ធ្វើជាមេបញ្ជាការ» មានន័យថា «ត្រួតត្រា» ឬ «ទទួលខុសត្រូវ» លើអ្វីមួយ ឬនរណាម្នាក់។

សេចក្តីណែនាំនៃការបកប្រែ

  • ការល្អបំផុតក្នុងការបកប្រែពាក្យនេះខុសពីពាក្យ «ច្បាប់»។ សូមប្រៀបធៀបជាមួយអត្ថន័យនៃពាក្យថា «សេចក្តីប្រកាស» ឬ «ក្រឹត្យ ក្រម»។
  • អ្នកបកប្រែខ្លះ ចូលចិត្តប្រែពាក្យ «បទបញ្ញត្តិ» និង «ក្រឹត្យវិន័យ» ជាពាក្យដូចគ្នា នៅក្នុងភាសារបស់គេ។
  • អ្នកខ្លះទៀតចូលចិត្តប្រើពាក្យពិសេសសម្រាប់ ក្រឹត្យវិន័យ ដែលសំដៅលើ បទបញ្ញាតិស្ថិតស្ថេរដែលព្រះបានបង្កើតមក។