km_tw/bible/kt/clean.md

13 lines
2.7 KiB
Markdown

# ស្អាត សំអាត
ពាក្យថា «ស្អាត» ក្នុងន័យត្រង់ មិនសំដៅទៅលើ កំទេចឬស្នាមប្រឡាក់ណាមួយនោះទេ។ ក្នុងព្រះគម្ពី ត្រូវបានប្រើជាញឹកញាប់នៅក្នុងន័យប្រៀបធៀបដែលមានន័យថា «ស្អាត» «បរិសុទ្ធ» ឬ «មានសេរីភាពពីបាប»។
* «សំអាត» គឺជាដំណើរការនៃការធ្វើឲ្យអ្វីមួយឲ្យ «ស្អាត»។ អាចបកប្រែបានផងដែរថា «លាង» ឬក៏ «បន្សុត»។
* ក្នុងគម្ពីសម្ពន្ធមេត្រីចាស់ ព្រះជាម្ចាស់បានប្រាប់ជនជាតិអ៊ីស្រាអែល ថាសត្វណាដែលព្រះអង្គបញ្ជាក់ថា «ស្អាត» ហើយមួយណាដែលដែលព្រះអង្គបញ្ជាក់ថា «មិនស្អាត»។ ហើយមានតែសត្វស្អាតទេដែលត្រូវបានអនុញា្ញតឲ្យទទួលទាន ឬក៏ធ្វើជាតង្វាយ។ នៅក្នុងបរិបទនេះ​ ពាក្យថា «ស្អាត» មានន័យថា សត្វទាំងនោះអាចទួលយកបាននៅចំពោះព្រះជាម្ចាស់ សម្រាប់ប្រើជាតង្វាយ។
* មនុស្សដែលបាន មានជម្ងឺស្បែកត្រូវបានរាប់ថាមិនស្អាត រហូតទល់តែស្បែកបានជាស្អាត ហើយឈប់ឆ្លង។ ហើយត្រូវតែធ្វើតាមសេចក្តីបង្គាប់ពីរបៀបដែលធ្វើឲ្យស្បែកជាស្អាតនោះរហូត ទាល់តែគាត់បានបញ្ជាក់ថាបានជា «ស្អាត» សារជាថ្មីឡើងវិញ។
* ពេលខ្លះពាក្យ «ស្អាត» ត្រូវបានប្រើជាពាក្យប្រៀបធៀបសំដៅទៅលើភាពបរិសុទ្ធខាងសីលធម៌។
## សេចក្តីណែនាំនៃការបកប្រែ
* ពាក្យនេះអាចបកប្រែតាមពាក្យធម្មតា «ស្អាត»​ ឬ «បរិសុទ្ធ»។