km_tw/bible/kt/circumcise.md

3.9 KiB

កាត់ស្បែក ការកាត់ស្បែក

ពាក្យថា «កាត់ស្បែក» មានន័យថា​ កាត់ស្បែកចុងលឹង្គរបស់មនុស្សប្រុស ឬ ក្មេងប្រុស។ ពិធីនៃការកាត់ស្បែកត្រូវបានធ្វើឡើងទាក់ទងជាមួយនឹងការទាំងនេះទំនាក់នងជាមួយការទាំងនេះ។

  • ព្រះជាម្ចាស់បានបង្គាប់លោកអប្រាហាំឲ្យកាត់ស្បែកប្រុសៗទាំងអស់នៅក្នុងគ្រូសារ និងអ្នកបម្រើរបស់គាត់ជាសញ្ញានៃសម្ពន្ធមេត្រីរបស់ព្រះជាម្ចាស់ជាមួយនឹងពួកគេ។
  • ព្រះជាម្ចាស់បានបង្គាប់ដល់កូនចៅរបស់លោកអប្រាហាំផងដែរ ឲ្យនៅតែធ្វើពិធីនេះដល់ក្មេងៗទាំងអស់ដែលបានកើតមកក្នុងគ្រួសាររបស់គេ។
  • ក្នុងឃ្លាថា «កាត់ស្បែកចិត្ត» គឺសំដៅទៅលើការការប្រៀបធៀបនៃការ «កាត់ចោល» ឬ លុបបាបចេញពីមនុស្សម្នាក់។
  • នៅក្នុងន័យព្រលឹងវិញា្ញណ «ការកាត់ស្បែក» សំដៅទៅលើមនុស្សដែលព្រះបានសំអាតចេញពីអំពើបាប ដោយព្រះលោហិតរបស់ព្រះយេសូ៊ ហើយបានក្លាយជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់។
  • ពាក្យថា «មិនកាត់ស្បែក» សំដៅទៅលើអស់អ្នកដែលមិនមានការកាត់ស្បែកខាងរូបកាយ។ ហើយក៏អាចសំដៅទៅអ្នកដែលមិនកាត់ស្បែកខាងវិញា្ញណផងដែរ គឺជាអ្នកដែលមិនមានទំនាក់ទំនងជាមួយព្រះជាម្ចាស់។

សេចក្តីណែនាំនៃការបកប្រែ

  • ប្រសិនបើ ជាប្រពៃណីនៃភាសាគោលដៅ ធ្វើពិធីកាត់ស្បែកលើបុរស ពាក្យនេះត្រូវបានប្រើ ដើម្បីសំដៅលើការនេះអាចត្រូវបានប្រើសម្រាប់ពាក្យនេះឯង។
  • វិធីមួយទៀតក្នុងការប្រែពាក្យនេះ អាច «កាត់ជុំវិញ» ឬ «កាត់ស្បែកជុំវិញ»​ ឬ «កាត់ស្បែកចេញ»។
  • នៅក្នុងវប្បធម៌ដែលគេមិនស្គាល់ពីការកាត់ស្បែក ប្រហែលជាចាំបាច់ត្រូវពន្យល់វានៅក្នុងកំណត់សម្គាល់ ឬ សទ្ទានុក្រម។
  • សូមឲ្យប្រាកដថា ពាក្យនេះត្រូវបានប្រើ មិនសំដៅលើមនុស្សស្រី។ ចាំបាច់ក្នុងការប្រែពាក្យនេះជាមួយនឹងពាក្យ ឬឃ្លាដែលបូករួមជាមួននឹងអត្ថន័យនៃ ការកាត់ស្បែក «បុរស»។