km_tw/bible/kt/children.md

21 lines
4.0 KiB
Markdown

# កុមារ កូន
ក្នុងព្រះគម្ពីរពាក្យថា «កូន» ជាញឹកញាប់ត្រូវបានប្រើជាទូទៅសំដៅលើនណាម្នាក់ដែលនៅក្មេង រួមទាំងទារកផងដែរ។ ចំណែកឯ ពាក្យ «កុមារ» ជាទម្រង់ពហុវចនៈ ហើយត្រូវបានប្រើជាពាក្យប្រៀបធៀបមួយចំនួន។
* ក្នុងព្រះគម្ពី ពេលខ្លះ ពួកសិស្ស និងអ្នកដែលដើរតាមព្រះអង្គ ត្រូវបានហៅថា «កុមារ» ដែរ។
* ជាញឹកញាប់ពាក្យ «កុមារ» ត្រូវបានប្រើដើម្បីសំដៅទៅលើកូនចៅរបស់មនុស្សជំនាន់ក្រោយរបស់នរណាម្នាក់។
* ឃ្លាថា «កូននៃ» អាចសំដៅលើចរិកលក្ខណ:របស់អ្វីមួយ ដូចជា៖
* កូននៃពន្លឺ
* កូននៃការស្ដាប់បង្គាប់
* កូននៃសេចក្ដីអាក្រក់
* ពាក្យនេះអាចមានន័យផងដែរ ទៅលើនរណាម្នាក់ដែលជាកូនខាងវិញ្ញាណ។ ឧទាហរណ៍ «កូនរបស់ព្រះជាម្ចាស់» សំដៅទៅលើអស់អ្នកដែលជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់តាមរយៈជំនឿលើព្រះយេស៊ូ។
## សេចក្តីណែនាំនៃការបកប្រែ
* ពាក្យថា ​«កូន»​ អាចប្រែថា «កូនចៅ» នៅពេលដែលប្រើវាសំដៅលើចៅៗរបស់នរណាម្នាក់ ឬចៅទួត ចៅលួតជាដើម។ល។
* អាស្រ័យលើបរិបទ «កូននៃ» ​អាចប្រែថា «មនុស្សដែលមានបុគ្គលិកលក្ខណជា» ឬ «មនុស្សដែលមានឥរិយាបថដូច»។
* ប្រសិនបើអាច «បុត្ររបស់ព្រះជាម្ចាស់» ត្រូវតែបកប្រែតាមន័យត្រង់ ដោយសារវាសំខាន់នៅក្នុងព្រះគម្ពីរដែលបានបង្ហាញថាព្រះអង្គជាព្រះវរបិតានៅស្ថានសួគ៌នៃយើង។ ការបកប្រែជំនួសពាក្យនេះ អាចប្រែថា «មនុស្សដែលជាកម្មសិទ្ធិរបស់ព្រះ» ឬ «បុត្រធីតារបស់ព្រះខាងវិញ្ញាណ»។
* នៅពេលព្រះយេស៊ូហៅពួកសិស្សរបស់ព្រះអង្គថា «កូនអើយ» ពាក្យនេះអាចប្រែផងដែរថា «មិត្តភក្តិជាទីស្រឡាញ់» ឬ «ពួកសិស្ស ជាទីស្រឡាញ់»។
* នៅពេលលោកប៉ូល និងលោកយ៉ូហានសំដៅលើពួកអ្នកជឿលើព្រះយេស៊ូ ថាជា «កូនៗ» ពាក្យនេះអាចប្រែផងដែរថា «បងប្អូនរួមជំនឿជាទីស្រឡាញ់»។
* ឃ្លាថា «កូននៃសេចក្តីសន្យា»​ អាចប្រែថា «មនុស្សដែលបានទទួលអ្វីដែលព្រះជាម្ចាស់បានសន្យាដល់ពួកគេ។