km_tw/bible/kt/bond.md

3.4 KiB

ចង ចំណង ជាប់ចំណង

ពាក្យថា «ចង» មានន័យថា ចងអ្វីមួយ ឬ ភ្ជាប់របស់នោះឲ្យជាប់។ អ្វីមួយដែលត្រូវបានចង ឬផ្សារភ្ជាប់ជាមួយគ្នា ហៅថា «ចំណង»។ ពាក្យ «ជាប់ចំណង» ជាប្រយោគអតីតកាល។

  • «ជាប់ចំណង» មានន័យថា ចងអ្វីមួយជាមួយគ្នា ឬ រុំជុំវិញអ្វីមួយផ្សេងទៀត។
  • ក្នុងន័យប្រៀបធៀប មនុស្សម្នាក់អាច «ជាប់ចំណង»​ ជាមួយនឹងសម្បថ មានន័យថា គាត់ត្រូវតែ «បំពេញ» អ្វីដែលគាត់បានសន្យានឹងធ្វើ។
  • ពាក្យថា «ចំណង» សំដៅលើអ្វីៗដែលចង់ ភា្ជប់គ្នា ឬ ចាប់អ្នកណាម្នាក់ដាក់គុក។ ជាទូទៅប្រើសំដៅលើច្រវាក់ខាងរូបកាយ ខ្នោះ ឬខ្សែ ដែលចង់មនុស្សមិនឲ្យអាចរើសបាន។
  • នៅក្នុងសម័យព្រះគម្ពីរ ចំណង មានដូចជា ខ្សែ ឬច្រវាក់ ប្រើក្នុងការចាប់ចងអ្នកទោស ទៅនឹងជញ្ជាំង ឬទៅនឹងឥដ្ឋដែលជាគុក។
  • ពាក្យថា «ចង» អាចប្រែសំរាប់ការនិយាយអំពីការចងក្រណាត់នៅជុំវិញរបួសដើម្បីជួយឲ្យជា។
  • មនុស្សដែលស្លាប់ត្រូវបាន «ជាប់ចំណង» ជាមួយនឹងក្រណាត់ នៅពេលគេរៀបនឹងបញ្ចុះសព។
  • ពាក្យថា «ចំណង» ប្រើជាពាក្យប្រៀបធៀប សំដៅលើចំណងអ្វីមួយ ដូចជា ចំណងនៃអំពើបាបដែលគ្រប់គ្រងនិងធ្វើឲ្យអ្នកណាម្នាក់ក្លាយជាឈ្មើយ។
  • ចំណង អាចប្រែបានដែរ អំពីទំនាក់ទំនងជិតស្និទ្ធរវាងមនុស្ស ពួកគេគាំទ្រគ្នាទៅវិញទៅមក ខាងផ្នែកអារម្មណ៍ ខាងរូបកាយ និងខាងវិញ្ញាណ។ នេះអាចអនុវត្តក្នុងចំណងអាពាហ៍ពិពាហ៍។
  • ឧទាហរណ៍ ប្តី និងប្រពន្ធត្រូវបាន «ជាប់ចំណង» ឬ ចង់ជាប់ជាមួយគ្នានឹងគ្នា។ នេះជាចំណងដែលព្រះមិនចង់ឲ្យមានការបាក់បែកឡើយ។

%សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «ចង» អាចប្រែបានដែរថា «ចងភា្ជប់» ឬ «ភ្ជាប់» ឬ «រុុំភ្ជាប់»។