km_tw/bible/kt/blasphemy.md

2.3 KiB

ការប្រមាថ ប្រមាថ ដែលប្រមាថ

នៅក្នុងព្រះគម្ពីរ ពាក្យថា «ការប្រមាថ» សំដៅលើការនិយាយក្នុងផ្លូវដែលបង្ហាញពីការមិនគោរពដល់ព្រះ ឬមនុស្ស។ «ប្រមាថ» អ្នកណាម្នាក់គឺជាការនិយាយប្រឆាំងជាមួយអ្នកនោះ ដើម្បីឲ្យអ្នកដទៃគិតខុស ឬគិតអាក្រក់ពីអ្នកនោះ។

  • ជាញឹកញាប់ ប្រមាថព្រះមានន័យថា និយាយបង្កាច់បង្ខូច ឬ ដៀល ដោយនិយាយអ្វីមួយដែលមិនមែនជាការពិតពីព្រះអង្គ ដោយប្រព្រឹត្តបែបមិនគួរសមដែលមិនបានថ្វាយសិរីល្អដល់ព្រះអង្គ។
  • វាគឺជាការប្រមាថ នៅពេលមនុស្សប្រកាសខ្លួនឯងថាជាព្រះ ឬប្រកាសថា មានព្រះផ្សេងទៀតក្រៅពីព្រះអង្គជាព្រះដ៏ពិត។
  • នៅក្នុងកំណែភាសាអង់គ្លេសខ្លះ ប្រែពាក្យនេះថា «មួលបង្គាច់» នៅពេលសំដៅលើមនុស្សដែលប្រមាថមើលងាយ។

%សេចក្តីណែនាំនៃការបកប្រែ

  • «ប្រមាថ» អាចប្រែថា «និយាយអាក្រក់ទាស់» ឬ «មិនថ្វាយកិត្តិយសដល់ព្រះ» ឬ «និយាយមួលបង្កាច់»។
  • របៀបនៃការប្រែ «ប្រមាថ» នេះ រួមបញ្ចូលទាំង «ការនិយាយបង្ខូចពីអ្នកដទៃ» ឬ «និយាយបង្កាច់បង្ខូច» ឬ «និយាយដើមបង្ខូចគេ» ជាដើម។