km_tw/bible/kt/birthright.md

1.8 KiB

សិទ្ធិកូនច្បង

ពាក្យថា «សិទ្ធិកូនច្បង» នៅក្នុងព្រះគម្ពីរសំដៅលើ ការផ្តល់កិត្តិយស នាមត្រកូល និងទ្រព្យសម្បត្តិខាងរូបកាយ ជាទូទៅត្រូវប្រគល់ឲ្យទៅកូនច្បងនៅក្នុងគ្រួសារ។

  • សិទ្ធិកូនច្បង របស់កូនច្បងបូកបញ្ចូលជាមួយការបានកេរ្តិ៍អាករទ្វេដងពីឪពុក។
  • បុត្រច្បងរបស់ស្តេចជាទូទៅដោយសារមានសិទ្ធកូនច្បង ត្រូវសោយរាជ្យបន្ទាប់ព្រះបិតាបានសុគតទៅ។
  • លោកអេសាវបានលក់សិទ្ធិកូនច្បង ដល់លោកយ៉ាកុបជាប្អូន។ ដោយហេតុនេះហើយ បានជាលោកយ៉ាកុបជាអ្នកទទួលព្រះពរនៃសិទ្ធិកូនច្បងជំនួសលោកអេសាវ។
  • សិទ្ធិកូនច្បងបានទទួលកិត្តិយសនៃការមានពូជពង្សដែលសន្សល់មកតាមរយៈខ្សែរស្រឡាយកូនច្បង។

%សេចក្តីណែនាំនៃការបកប្រែ

  • អាចបកប្រែបាន «សិទ្ធិកូនច្បង» អាចរួមទាំង «សិទ្ធិ និងទ្រព្យសម្បតិ្តនៃភាពជាកូនច្បង»។