km_tw/bible/kt/authority.md

17 lines
2.7 KiB
Markdown

# សិទ្ធិអំណាច
ពាក្យថា «សិទ្ធិអំណាច» សំដៅលើមានអំណាចនៃឥទ្ធិពល និងការត្រួតត្រាលើអ្នកណាម្នាក់ផ្សេងទៀត។
* ស្តេច និងអ្នកគ្រប់គ្រងផ្សេងទៀត មានសិទ្ធិអំណាចលើអ្នកផ្សេងទៀតដែលពួកគេកំពុងគ្រប់គ្រង។
* ពាក្យថា «សិទ្ធិអំណាច» សំដៅលើមនុស្ស ការគ្រប់គ្រង ឬអង្គភាពផ្សេងៗ ដែលមានអំណាចលើអ្នកដទៃ។
* ចៅហ្វាយមានអំណាចលើអ្នកបម្រើ និងទាសកររបស់ពួកគេ។ ឪពុកម្តាយមានអំណាចលើកូនៗរបស់ពួកគេ។
* រដ្ឋាភិបាលមានអំណាច ឬសិទ្ធិក្នុងការបង្កើតច្បាប់ ដើម្បីគ្រប់គ្រងជាតិសាសន៍របស់ពួកគេ។
## សេចក្តីណែនាំនៃការបកប្រែ
* ពាក្យថា «សិទ្ធិអំណាច» អាចបកប្រែផងដែរថា «ការត្រួតត្រា» ឬ «សិទ្ធិ» ឬ « គុណសម្បត្តិ។»
* ពេលខ្លះ «សិទ្ធិអំណាច» ប្រើជាមួយនឹងអត្ថន័យនៃ «អំណាច»។
* នៅពេលប្រើ «សិទ្ធិអំណាច» សំដៅលើមនុស្ស ឬអង្គភាពដែលគ្រប់គ្រងលើមនុស្ស វាក៏អាចបកប្រែបានថា «អ្នកដឹកនាំ» ឬ «អ្នកត្រួតត្រា» ឬ «អំណាច»។
* ឃ្លាថា «ដោយអំណាចរបស់ខ្លួនគាត់» អាចប្រែទៀតថា «គាត់មានសិទ្ធិរបស់គាត់ក្នុងការដឹកនាំ» ឬ «ដោយសារគុណសម្បត្តិរបស់គាត់ផ្ទាល់»។
* ពាក្យថា «នៅក្រោមសិទ្ធអំណាច» អាចបកប្រែថា «ទំនួលខុសត្រូវក្នុងការស្តាប់បង្គាប់» ឬ «ការស្តាប់បង្គាប់តាមការបញ្ជា» របស់អ្នកផ្សេង។