km_tw/bible/kt/arkofthecovenant.md

2.8 KiB

ហឹបនៃសម្ព័ន្ធមេត្រី​ ច្បាប់របស់ហឹបនៃសម្ព័ន្ធមេត្រី ហឹបនៃព្រះជាម្ចាស់

ពាក្យទាំងនេះសំដៅលើហឹបឈើពិសេស ស្រោបដោយមាស មានថ្មពីរផ្ទាំងដែលសរសេរបញ្ញាតិដប់ប្រការនៅលើនោះដាក់នៅក្នុងហឹបនោះ។ ហើយមានដំបងរបស់លោកអើរ៉ុន និងចាននំម៉ាណាផងដែរ។

  • ពាក្យថា «ហឹប»​ នៅទីនេះ អាចប្រែថា «ប្រអប់» ឬ «ទូ» ឬ «កុងតឺន័រ។»
  • វត្ថុដែលនៅក្នុងទូ រំលឹកជនជាតិអ៊ីស្រាអែលពីសម្ព័ន្ធមេត្រីរបស់ព្រះជាមួយពួកគេ។
  • ហឹបនៃសម្ព័ន្ធមេត្រីមានទីតាំងនៅក្នុង «ទីបរិសុទ្ធបំផុត។»
  • ព្រះវត្តមានរបស់ព្រះនៅពីលើហឹបនៃសម្ព័ន្ធមេត្រីនេះ នៅក្នុងទីបរិសុទ្ធបំផុតនៅក្នុងព្រះពន្លា ជាកន្លែងដែលព្រះអង្គមានបន្ទូលទៅកាន់លោកម៉ូសេដែលជាអ្នកតំណាងឲ្យជនជាតិអ៊ីស្រាអែល។
  • នៅសម័យនោះ ហឹបនៃសម្ព័ន្ធមេត្រីស្ថិតនៅក្នុងទីបរិសុទ្ធបំផុត មានតែសម្តេចសង្ឃតែមួយគត់ដែលអាចចូលទៅជិតហឹបនោះ ហើយមួយឆ្នាំម្តងនៅថ្ងៃនៃការប្រោសលោះ។
  • នៅក្នុងកំណែជាច្រើនជាភាសាអង់គ្លេស ពាក្យ «ច្បាប់នៃសម្ព័ន្ធមេត្រី» ន័យត្រង់គឺ «ទីបន្ទាល់»។ ពាក្យនេះ សំដៅលើសេចក្តីពិតដែលច្បាប់ដប់ប្រការគឺជាទីបន្ទាល់ ឬជាសាក្សីចំពោះសម្ព័ន្ធមេត្រីរបស់ព្រះជាម្ចាស់ជាមួយប្រជារាស្រ្តរបស់ព្រះអង្គ។ ពាក្យនេះ អាចបកប្រែថា «ច្បាប់នៃសម្ព័ន្ធមេត្រី»។