km_tw/bible/kt/appoint.md

2.2 KiB

រើសតាំង បានរើសតាំង

ពាក្យថា «រើសតាំង» និង «បានរើសតាំង»​ សំដៅទៅលើការជ្រើសរើសនរណាម្នាក់ ដើម្បីបំពេញភារកិច្ច ឬតំណែងជាក់លាក់ណាមួយ។

  • «ត្រូវបានរើសតាំង» អាចសំដៅផងដែរទៅលើការដែលត្រូវបាន «ជ្រើសរើស» ដើម្បីទទួលអ្វីមួយ ដូចជានៅក្នុងការ «ជ្រើសរើសដើម្បីជីវិតអស់កល្ប»។ នេះមានន័យថា ពួកគេត្រូវបានជ្រើសរើស ដើម្បីទទួលជីវិតអស់កល្បជានិច្ច។
  • ឃ្លាថា «ពេលកំណត់» សំដៅទៅលើ «ពេលវេលា» របស់ព្រះ ឬ «ពេលវេលាដែលបានរៀបចំទុក» សម្រាប់អ្វីមួយដើម្បីឲ្យវាកើតឡើង។
  • ពាក្យថា «រើសតាំង» អាចមានន័យផងដែរថា «បង្គាប់» ឬ «ចាត់តាំង» នរណាម្នាក់ឲ្យធ្វើអ្វីមួយ»។

%សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យលើបរិបទ របៀបនៃការបកប្រែ «រើសតាំង» អាចបូករួមទាំង «ការជ្រើសរើស» ឬ «ការចាត់តាំង» ឬ «ការជ្រើសរើសជាផ្លូវការ» ឬ «បានជ្រើសរើសជាមុន»។
  • ពាក្យថា «បានរើសតាំង» អាចត្រូវបានប្រែ«បានចាត់តាំង»​ ឬ «បានរៀបចំ» ឬ «ជ្រើសរើសជាពិសេស»។
  • ឃ្លាថា «ត្រូវបានរើសតាំង» អាចបកប្រែថា «ត្រូវបានជ្រើសរើស»។