km_tw/bible/kt/apostle.md

2.6 KiB

សាវក និងភាពជាសាវក

«សាវក» ជាមនុស្សដែលព្រះយេស៊ូបានចាត់ឲ្យទៅប្រកាសអំពីព្រះរាជ្យរបស់ព្រះអង្គ។ ពាក្យថា «ភាពជាសាវក» សំដៅលើមុខងារ ឬសិទ្ធិអំណាចរបស់អស់អ្នកដែលបានជ្រើសរើសឲ្យធ្វើជាសាវក។

  • ពាក្យថា «សាវក» មានន័យថា «នរណាម្នាក់ដែលបានចាត់ឲ្យទៅក្នុងគោលបំណងពិសេសណាមួយ»។ សាវកមានសិទ្ធិអំណាចដូចគ្នាជាមួយនឹងអ្នកដែលចាត់គាត់ឲ្យទៅ។
  • ព្រះយេស៊ូបានជ្រើសរើសសិស្សជំនិតទាំងដប់ពីរ ហើយបានត្រឡប់ទៅជាសាវកដំបូងគេ។ អ្នកផ្សេងទៀត ដូចជាលោកប៉ុល និងលោកយ៉ាកុប ក៏បានត្រឡប់ជាសាវកផងដែរ។
  • ដោយសារអំណាចរបស់ព្រះ សាវកអាចប្រកាសដំណឹងល្អយ៉ាងក្លាហាន ហើយប្រោសមនុស្សឲ្យជា រួមទាំងការបណ្តេញអារក្ស​ចេញពីមនុស្សផងដែរ។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «សាវក» អាចបកប្រែ ជាមួយនឹងពាក្យ ឬឃ្លាដែលមានន័យថា «អ្នកណាម្នាក់ដែលបានចាត់ឲ្យចេញទៅ» ឬ «ចាត់ម្នាក់ឲ្យទៅ» ឬ «មនុស្សដែលបានត្រាស់ហៅឲ្យចេញទៅ ហើយប្រកាសសាររបស់ព្រះទៅកាន់មនុស្ស»។
  • វាសំខាន់ណាស់ក្នុងការបកប្រែពាក្យ «សាវក» និង «សិស្ស» នៅក្នុងរបៀបផ្សេងខុសពីគ្នា។
  • សូមពិចារណាពីរបៀបដែលពាក្យនេះ ត្រូវបានបកប្រែក្នុងការបកប្រែព្រះគម្ពីរនៅក្នុងភាសាតំបន់ ឬភាសាជាតិ។