km_tw/bible/kt/almighty.md

2.4 KiB

ប្ញទ្ធានុភាពខ្ពង់ខ្ពស់

ពាក្យថា «ប្ញទ្ធានុភាពខ្ពង់ខ្ពស់» មានអត្ថន័យត្រង់ «អំណាចដ៏ខ្លាំងពូកែ» នៅក្នុងព្រះគម្ពីរគឺសំដៅចំពោះព្រះជាម្ចាស់។

  • ចំណងជើង «ប្ញទ្ធានុភាពខ្ពង់ខ្ពស់» ឬ «ព្រះដ៏មានប្ញទ្ធានុភាពខ្ពង់ខ្ពស់បំផុត» បង្ហាញអំពីការបើកសម្តែងរបស់ព្រះជាម្ចាស់ដែលមានអំណាចហើយទ្រង់មានអំណាចលើអ្វីៗទាំងអស់។
  • ពាក្យនេះក៏ត្រូវបានប្រើដើម្បីពណ៍នាព្រះជាម្ចាស់នៅក្នុងចំណងជើង «ព្រះដ៏មានគ្រប់ព្រះចេស្តា» ឬ «ព្រះដ៏អស្ចារ្យ» ឬ «ព្រះដ៏មានមហិទ្ធិប្ញទ្ធិ» ឬ «ព្រះជាម្ចាស់ជាព្រះដែលមានគ្រប់ព្រះចេស្តា»។

%សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យនេះអាចបកប្រែដូចជា «អំណាចដ៏ខ្លាំងពូកែ» ឬ «ទ្រង់ជាព្រះដែលមានគ្រប់ទាំងអំណាច» ឬ «ព្រះទ្រង់ជាព្រះដែលមានអនុភាពខ្លាំងពូកែ»។ *របៀបបកប្រែក្នុងឃ្លា «ព្រះជាម្ចាស់ជាព្រះដែលមានគ្រប់ព្រះចេស្តា»​ រួមបញ្ចូល «ព្រះជាម្ចាស់ជាព្រះគ្រប់គ្រង់លើអស់ទាំងអំណាច» ឬ «ព្រះជាម្ចាសជាព្រះមហាក្សត្រដ៏មានប្ញទ្ធានុភាព» ឬ «ព្រះទ្រង់ជាម្ចាស់គ្រប់គ្រងលើអ្វីៗទាំងអស់នៅលើផែនដី»។