km_tw/bible/other/prison.md

2.7 KiB

ពន្ធនាគារ អ្នកជាប់ពន្ធនាគារ ជាប់ពន្ធនាគារ

ពាក្យថា «ពន្ធនាគារ» សំដៅទៅលើកន្លែងមួយទុកដាក់ពួកឧក្រិដ្ឋជនជាការដាក់ទោសតាមបទឧក្រិដ្ឋរបស់ពួកគេ។ «អ្នកជាប់ពន្ធនាគារ» គឺជានរណាម្នាក់ដែលបានដាក់នៅក្នុងពន្ធនាគារ។

  • មនុស្សម្នាក់អាចត្រូវឃុំទុកនៅពន្ធនាគារកំឡុងពេលដែលរងចាំការជំនុំជម្រះរឿងក្ដីណាមួួយ។
  • ពាក្យថា «ជាប់ពន្ធនាគារ» មានន័យថា «រក្សាទុកនៅពន្ធនាគារ» ឬ «រក្សាទុកនៅក្នុងទីឃុំឃាំង»។
  • មានពួកព្យាការីនិងអ្នកបំរើព្រះជាច្រើនត្រូវបានចាប់ដាក់ពន្ធនាគារ ទោះបីពួកគេមិនបានធ្វើអ្វីខុសក៏ដោយ។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យមួយទៀតពីពាក្យ «ពន្ធនាគារ» គឺ «គុក»។
  • ពាក្យនេះក៏អាចបកប្រែបានថា «គុកងងឹត» ក្នុងបរិបទនៃពន្ធនាគារប្រហែលជានៅក្រោមដីឬទីកន្លែងមួយដែលសំខាន់នៅខាងក្រោមដីឬក៏អគារផ្សេងៗ។
  • ពាក្យ «អ្នកជាប់ពន្ធនាគារ» ជាទូទៅអាចសំដៅលើមនុស្សដែលត្រូវចាប់ខ្លួនបាននិងត្រូវឃុំទុកនៅ កន្លែងណាមួយដោយការទាស់ប្រឆំាងនិងគោលបំណងរបស់ពួកគេ។ ម្យ៉ាងទៀតក្នុងការបកប្រែពាក្យនេះអាចប្រែថា «ឈ្លើយសឹក»។
  • អាចបកប្រែផ្សេងទៀតបានថា «ឃុំឃាំង» ឬអាចថា « ទុកជាអ្នកជាប់ពន្ធនាគារ» ឬ «ទុកជាអ្នកជាប់ឃុំឃាំង» ឬ « កន្លែងអ្នកជាប់ជាឈ្លើយ»។