km_tw/bible/other/jewishleaders.md

2.9 KiB

អ្នកដឹកនាំសាសន៍យូដា សិទ្ធិអំណាចនៃយូដា ការដឹកនាំសាសនា

ំពាក្យថា «អ្នកដឹកនាំសាសន៍យូដា» ឬ «សិទ្ធិអំណាចនៃយូដា» តំណាងឲ្យអ្នកដឹកនាំសាសនាដូចជាបូជាចារ្យ ហើយអ្នកបង្រៀនច្បាប់របស់ព្រះជាម្ចាស់។ ពួកគេមានសិទ្ធិអំណាចក្នុងការធ្វើការកាត់សេចក្តីអំពីរឿងរ៉ាវរបស់អ្នកមិនជឿដូចគ្នា។

  • អ្នកដឹកនាំសាសន៍យូដាគឺជាមហាបូជាចារ្យ នាយកបូជាចារ្យ និងបណ្ឌិតខាងវិន័យ (អ្នកបង្រៀនច្បាប់របស់ព្រះជាម្ចាស់)។
  • ពីក្រុមសំខាន់ៗនៃអ្នកដឹកនាំសាសន៍យូដាគឺគណៈផារិស៊ី និងគណៈសាឌូស៊ី។
  • អ្នកដឹកនាំសាសន៍យូដាទាំងចិតសិបបានប្រជុំគ្នានៅក្នុងក្រុមប្រឹក្សាយូដាក្នុងក្រុងយេរូ៉សាឡិមដើម្បីបង្កើតការជំនុំជម្រះដែលទាក់ទងនឹងច្បាប់។
  • អ្នកដឹកនាំសាសន៍យូដាភាគច្រើនបានមានមោទនភាព ហើយគិតថាពួកគេបរិសុទ្ធ។ ពួកគេបានច្រណែននឹងព្រះយេស៊ូ ហើយបានធ្វើរឿងអាក្រក់ដាក់ព្រះអង្គ។ ពួកគេបានព្យាយាមស្វែងយល់ពីព្រះជាម្ចាស់ ប៉ុន្តែ ពួកគេមិនគោរពទ្រង់ទេ។
  • ពេលខ្លះឃ្លា «សាសនាយូដា» គឺតំណាងឲ្យអ្នកដឹកនាំសាសន៍យូដា ជាពិសេសនៅក្នុងបរិបទខ្លះកន្លែងដែលពួកគេខឹងព្រះយេស៊ូ ហើយពួកគេបានព្យាយាមប្រើល្បិច ឬធ្វើអាក្រក់ដាក់ព្រះអង្គ។
  • ពាក្យនេះ អាចបកប្រែបានទៀតថា «អ្នកកាន់ច្បាប់យូដា» ឬ «អ្នកដែលគ្រប់គ្រងច្បាប់លើប្រជាជនយូដា» ឬ «ការដឹកនាំសាសនាយូដា»។