km_tw/bible/other/grape.md

2.1 KiB

ផ្លែទំពាំងបាយជូរ

ផ្លែ​ទំពាំង‌បាយជូរជាផ្លែឈើដែលមានរាងមូលតូចៗ មានសំបករលោង ដែលដុះជាវល្ល៍មានផ្លែជាចង្កោមៗ។​​ ទឹកទំពាំបាយជូរគឺត្រូវបានគេប្រើដើម្បីធ្វើស្រា។

  • ផ្លែទំពាំងបាយជូរមានពណ៌ផ្សេងៗគ្នា​ ខ្លះមានពណ៌បៃតងខ្ចី ពណ៌ស្វាយ ឬ​ពណ៌ក្រហម។
  • ផ្លែទំពាំបាយជូរក្នុងមួយផ្លែអាចមានទំហំពីមួយទៅបីសង់ទីម៉ែត្រ។
  • គេតែងដាំទំពាំងបាយជូរ នៅក្នុងចម្ការដែលគេហៅថាចម្ការទំពាំងបាយជូរ។ ជាធម្មតាទំពាំងបាយជូរគេដាំជាជួរវែងៗ។
  • ផ្លែទំពាំងបាយជូរជាអាហារមួួយដ៏សំខាន់នៅក្នុងសម័យព្រះគម្ពី​រ ហើយនៅសម័យនោះ អ្នកដែលមានចម្ការទំពាំងបាយជូរគឺជាអ្នកមានស្ដុកស្ដម្ភ។
  • ដើម្បីរក្សាទំពាំងបាយជូរកុំឲ្យរលួយ ពួកគេបានហាលទំពាំងបាយជូរឲ្យស្ងួត។ ទំពាំងបាយជូរស្ងួតត្រូវបានគេហៅថា «ទំពាំងបាយជូរក្រៀម» ហើយយកវាទៅធ្វើនំ។
  • ព្រះយេស៊ូបានប្រាប់ជាប្រស្នារអំពីចំការទំពាំងបាយជូរ ដើម្បីបង្រៀនដល់សាវកអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់។