km_tw/bible/other/fruit.md

8.0 KiB

ផ្លែឈើ បង្កើតផលផ្លែ

ពាក្យថា «ផ្លែឈើ» ន័យត្រង់គឺសំដៅទៅលើដំណាំដែលអាចញាំបាន។ អ្វីៗដែលមានផ្លែច្រើនហៅថា «បង្កើតផលផ្លែ»។ ពាក្យទាំងនេះ ត្រូវបានប្រើនៅក្នុងព្រះគម្ពីរក្នុងន័យប្រៀបធៀបដែរ។

  • ជាទូទៅព្រះគម្ពីរប្រើពាក្យ «ផ្លែឈើ» ដើម្បីសំដៅលើទង្វើ និងគំនិតរបស់មនុស្ស។ ដូចជាផ្លែឈើដែលនៅលើដើមមួយ បង្ហាញឲ្យឃើញថាដើមនោះជាដើមអ្វី ហើយដូចគ្នានឹងពាក្យសម្ដីររបស់មនុស្ស និង ការប្រព្រឹត្តរបស់មនុស្សម្នាក់ បង្ហាញឲ្យឃើញថា តើមនុស្សម្នាក់នោះមានបុគ្គលិកលក្ខណៈដូចម្ដេច។
  • មនុស្សម្នាក់អាចបង្កើតផលផ្លែខាងវិញ្ញាណល្អ និងអាក្រក់បាន ប៉ុន្ដែ ពាក្យថា «ផលផ្លៃ» គឺតែងតែមានន័យជាវិជ្ជាជានិច្ចនៃការបង្កើតផលផ្លែដែលល្អ។
  • ពាក្យថា «បង្កើតផលផ្លែ» ​ក៏ប្រើក្្នុងការប្រៀបធៀប ក្នុងន័យថា «រីកចម្រើន»។ ជាទូទៅពាក្យនេះ សំដៅលើការមានកូន និងពូជពង្សច្រើន ព្រមទាំងមានអាហារ និងទ្រព្យសម្បត្តិយ៉ាងបរិបូរ។
  • ជាធម្មតា ពាក្យ​ថា «ផ្លែនៃ» សំដៅទៅលើអ្វីៗដែលចេញមក ឬបង្កើតដោយរបស់អ្វីផ្សេងៗទៀត។ ឧទាហរណ៍ពាក្យថា «ផលផ្លែនៃប្រាជ្ញា» សំដៅទៅលើរបស់ល្អដែលកើតចេញមកពីភាពឈ្លាសវៃ។
  • ឃ្លា​ថា «ផ្លែដែលចេញដី» ជាធម្មតាសំដៅទៅលើអ្វីៗទាំងអស់ដែលកើតពីដីសម្រាប់មនុស្សបរិភោគ។ ពាក្យនេះ មិនគ្រាន់តែសំដៅលើផ្លែទំពាងបាយជូរ ឬផ្លែលម៉ើ តែម៉្យាងនោះទេ ប៉ុន្តែ ថែមទាំងអាចជា បន្លែ សណ្ដែក និងគ្រាប់ធញ្ញជាតិផងដែរ។
  • ឃ្លាប្រៀបធៀបថា​ «ផលផ្លែនៃព្រះវិញ្ញាណ» សំដៅទៅលើមនុស្សដែលមានលក្ខណៈល្អ ដែលព្រះវិញ្ញាណដ៏វិសុទ្ធប្រទានឲ្យក្នុងជីវិតរបស់មនុស្សដែលស្ដាប់បង្គាប់ព្រះអង្គ។
  • ឃ្លាថា «ផលផ្លៃនៅក្នុងផ្ទៃ» សំដៅទៅលើ «អ្វីដែលកើតចេញពីក្នុងផ្ទៃមក» ដែលហៅកូន។

សេចក្តីណែនាំនៃការបកប្រែ

  • វិធីដែលល្អបំផុតក្នុងការបកប្រែពាក្យនេះ សូមប្រើពាក្យធម្មតាទៅលើ «ផ្លែឈើ» ដែលជាទូទៅប្រើនៅក្នុងភាសាតំបន់ ដើម្បីសំដៅទៅលើផ្លែឈើដែលអាចបរិភោគបាន។ ក្នុងភាសាជាច្រើនទ្រៀត វាអាចប្រើជាទូទៅគឺពហុវចនៈ។
  • នៅពេលណា ប្រើពាក្យ «ផ្លែឈើ» វាមានន័យលើសពីផ្លែឈើ។
  • អាស្រ័យលើបរិបទ ពាក្យថា «បង្កើតផលផ្លែ» អាចបកប្រែថា «បង្កើផលផ្លែខាងវិញ្ញាណជាច្រើន» ឬ «បង្កើតកូនច្រើន» ឬ «ភាពចម្រុងចម្រើន»។
  • ពាក្យថា «ផលផ្លែនៃទឹកដី» ក៏អាចបកប្រែបានថា «អាហារ ដែលទឹកដីបង្កើតឲ្យ» ឬ «អាហារដែលដាំហើយលូតលាស់ក្នុងតំបន់នោះ» ។
  • នៅពេលព្រះបង្កើតសត្វ និងមនុស្ស ទ្រង់បានបង្គាប់ឲ្យពួកគេ «បង្កើតផល និងពហុគុណឡើង» ដែលសំដៅទៅលើ ការបង្កើតកូនឲ្យបានច្រើន។ ការនេះ ក៏អាចបកប្រែបានថា «បង្កើតកូនបានច្រើន» ឬ «បង្កើតកូន ហើយនិងចៅច្រើន» ឬ «មានកូនច្រើន ដើម្បីឲ្យអ្នកមានពូជពង្សជាច្រើនដើេរ»។
  • ពាក្យថា «ផលចេញពីផ្ទៃ» អាចបកប្រែបានថា «អ្វីដែលផ្ទៃបានបង្កើត» ឬ «កូនដែលស្ត្រីបានបង្កើត» ឬគ្រាន់តែជា «កូនៗ»។ នៅពេលនាងអេលីសាបិតនិយាយទៅនាងម៉ារីថា «មានពរ ហើយ ផលនៃផ្ទៃពោះរបស់អ្នក» នាងមានន័យ «មានពរហើយ កូនដែលនៅក្នុងផ្ទៃនាង» នៅក្នុងភាសាតំបន់ពាក្យនេះ អាចមានឃ្លាខុសគ្នាផងដែរ។
  • ឃ្លាផ្សេងទៀត «ផ្លែដែលចេញពីដើមទំពាំងបាយជូរ» អាចបកប្រែថា ​«ផ្លែទំពាំងបាយជូ» ឬ «ទំពាំងបាយជូរ»។
  • អាស្រ័យលើបរិបទ ឃ្លាថា «នឹងមានផលផ្លែកាន់តែច្រើន» អាចបកប្រែថា «នឹងបង្តើតផលផ្លែច្រើនថែមទៀត» ​ឬ «​នឹងមានកូនច្រើនថែមទៀត» ឬ «នឹងចម្រុងចម្រើនថែមទៀត»។
  • នៅក្នុងឃ្លារបស់សាវកប៉ូល «ផលផ្លែនៃការងារ» អាចបកប្រែថា «ការងារដែលទទួលលទ្ធផលល្អ» ឬ «លទ្ធផលនៃការខំប្រឹងប្រែងគឺមានមនុស្សជាច្រើនដែលជឿលើព្រះយេស៊ូ»។
  • «ផលផ្លែនៃព្រះវិញ្ញាណ» ក៏អាចបកប្រែបានថា «ការងារដែលព្រះវិញ្ញាណដ៏វិសុទ្ធបង្តើតឡើង» ឬ «ពាក្យសម្តី និងទង្វើដែលបង្ហាញថា ព្រះវិញ្ញាណដ៏វិសុទ្ធកំពុងធ្វើការក្នុងអ្នក»។