km_tw/bible/other/footstool.md

3.2 KiB

កំណល់ជើង

ពាក្យថា «កំណល់ជើង» សំដៅទៅលើវត្ថុដែលមនុស្សបានដាក់ជើងនៅលើវា ជាធម្មតាត្រូវសម្រាកនៅពេលអង្គុយ។ ពាក្យនេះក៏មានន័យដល់ការដាក់ស្មើ និងឋានៈទាប។

  • មនុស្សនៅសម័យព្រះគម្ពីរចាត់ទុកថា ជើងគឺជាផ្នែកអន់បំផុតនៃរូបកាយ។ ដូច្នេះ «កំណល់ជើង» គឺរឹតតែជាកន្លែងដែលមិនមានកិត្តិយស ព្រោះជើងជាកន្លែងទាបជាងគេបំផុត។
  • នៅពេលដែលព្រះជាម្ចាស់មានបន្ទូលថា «​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ

មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះអង្គ»។ ទ្រង់កំពុងតែប្រកាសអំពីអំណាច គ្រប់គ្រង និងជ័យជម្នះលើមនុស្សដែលបះបោរប្រឆាំងនឹងព្រះអង្គ។ ពួកគេនឹងត្រូវបន្ទាបខ្លួន និងទទួលបានជ័យជម្នះដល់កម្រិតមួយនៃការចុះចូលនឹងព្រះហឫទ័យរបស់ព្រះ។

  • «ថ្វាយបង្គំព្រះលើព្រះបាទាព្រះ» មានន័យថា ការក្រាបថ្វាយបង្គំនៅចំពោះព្រះភក្រព្រះអង្គ នៅពេលដែលទ្រង់គង់លើបល្ល័ង្ករបស់ព្រះអង្គ។ រឿងនេះ ម្តងទៀតគឺជាការ ទាក់ទងនឹងការបន្ទាបខ្លួន ហើយនិងការចុះចូលចំពោះព្រះជាម្ចាស់។
  • ព្រះបាទដាវីឌសំដៅទៅលើព្រះវិហាររបស់ព្រះជាម្ចាស់ថាជា «កំណល់កល់ព្រះបាទ» របស់ព្រះជាអម្ចាស់។ នេះអាចសំដៅទៅលើសិទ្ធិអំណាចរបស់ព្រះអង្គនៅលើប្រជារាស្រ្តរបស់ព្រះអង្គ។ នេះក៏អាចជារូបភាពព្រះជាម្ចាស់ជាស្តេចដែលគង់នៅលើបល្ល័ង្ករបស់ព្រះអង្គផងដែរ ហើយព្រះបាទរបស់ព្រះអង្គបានដាក់ឲ្យលើកំណល់កល់ព្រះបាទា ដែលតំណាងឲ្យអ្វីៗគ្រប់ទាំងអស់ និងត្រូវចុះចូលនៅចំពោះព្រះអង្គ។